ប្រភពព័ត៌មានពី RT ពេលវេលាចេញផ្សាយថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩
គ្រាប់បែក២គ្រាប់ត្រូវរកឃើញនៅលើកោះ Corsica មុខអាគាររដ្ឋាភិបាលគ្រាន់តែរយៈពេលបីថ្ងៃមុនពេលដំណើរទស្សនកិច្ចលោកប្រធានាធិបតីបារាំង Emmanuel Macron ទៅកាន់កោះមេឌីទែរ៉ាណេមួយនេះ។
ប្រតិបត្ដិការសន្តិសុខពិសេសធ្វើឡើងនៅក្នុងសង្កាត់ Bastia ភាគឦសាននៃកោះកាលពីថ្ងៃចន្ទបន្ទាប់ពី ឧបករណ៍បំផ្ទុះធ្វើដោយដៃចំនួន២ត្រូវរកឃើញនៅមុខរតនាគារជាតិ និងក្រសួងហិរញ្ញវត្ថុសាធារណៈ។
សារព័ត៌មានក្នុងស្រុករាយការណ៏ថា គ្រាប់បែកទី១រកឃើញដោយបុគ្គលិករតនាគារជាតិម្នាក់នៅពេលគាត់ទៅដល់កន្លែងប្រហែលម៉ោង៨ព្រឹក។ ក្រុមកម្លាំងពិសេសទៅកន្លែងកើតហេតុភ្លាមៗដើម្បីពិនិត្យឧបករណ៍សង្ស័យដែលមានផ្ទុកសារធាតុ TNT ប្រហែល១០០ក្រាម។
គ្រាប់បែកទី២មានក្នុង “កំប៉ុងទឹក” រកឃើញប៉ុន្មានម៉ោងក្រោយក្រៅអគារក្រសួងហិរញ្ញវត្ថុសាធារណៈ ខណៈអង្គភាពដោះគ្រាប់បែកពិនិត្យឧបករណ៍នោះ ហើយអាជ្ញាធរជម្លៀសបុគ្គលិកប្រមាណ៥០នាក់ចេញពីការិយាល័យរដ្ឋាភិបាល។
