ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩
ការបាញ់ប្រហារពុំមានប្រសិទ្ធភាពចេញមកពីខេត្ត Kashmir សម្លាប់ទាហានប៉ាគីស្ថានចំនួន៣នាក់ និងម្នាក់រងរបួសហើយកម្លាំងរបស់ពួកគេឆ្លើយតបយ៉ាងសកម្មបណ្ដាលឱ្យមានកម្លាំងឥណ្ឌាស្លាប់ និងរបួសដល់។
ប្រព័ន្ធផ្សព្វផ្សាយកងទ័ពនិយាយថា កម្លាំងឥណ្ឌាបាញ់លើគោលដៅទីតាំងរបស់ប៉ាគីស្ថាននៅជិតទីក្រុង Rakhchakri តាមព្រំដែនតំបន់កាស្មៀរ។ កងទ័ពប៉ាគីស្ថានបាញ់តប ប៉ុន្តែទាហានចំនួន៣នាក់ត្រូវស្លាប់ និងម្នាក់ទៀតរងរបួសក្នុងស្ថានភាពនោះ។ ពុំទាន់មានព័ត៌មានច្បាស់លាស់ទេ ក្រោយពីកងទ័ពឥណ្ឌា និងប៉ូលិសចូលរួមជាមួយក្រុមសកម្មប្រយុទ្ធក្នុងស្រុកមួយនៅក្នុងស្រុក Pulwama នៃរដ្ឋកាស្មៀរ។
យ៉ាងហោចណាស់មានសកម្មប្រយុទ្ធសង្ស័យចំនួន៤នាក់ត្រូវសម្លាប់ និងទាហានឥណ្ឌាចំនួន៤ នាក់រងរបួស។ ឧបទ្ទវហេតុទាំងពីរនោះកើតឡើងក្រោយពីមានភាពស្ងប់ស្ងាត់រយៈពេលជាច្រើនសប្តាហ៍នៅតាមបណ្តោយបន្ទាត់គ្រប់គ្រងនៅក្នុងរដ្ឋ Kashmir។ មុននេះ មានភាពតានតឹងផ្ទុះឡើងរវាងគូជម្លោះប្រដាប់អាវុធនុយក្លេអ៊ែរក្រោយពីមានការវាយប្រហារអត្តឃាតសម្លាប់ទាហានឥណ្ឌាចំនួន៤០នាក់ក្នុងផ្នែកមួយនៃរដ្ឋកាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា។
ប្រទេសឥណ្ឌាបន្ទោសការវាយប្រហារនេះទៅលើក្រុមបះបោរអ៊ីស្លាមដែលមានមូលដ្ឋាននៅដែនដីប្រទេសប៉ាគីស្ថាន។ កម្លាំងឥណ្ឌាសងសឹកវិញក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយមកដោយចាប់ផ្តើមធ្វើការវាយប្រហារតាមអាកាសលើគោលដៅរបស់ក្រុមសកម្មប្រយុទ្ធនៅក្នុងប្រទេសប៉ាគីស្ថាន។ ក្រោយមកយន្ដហោះប៉ាគីស្ថាន និងឥណ្ឌាប្រឈមមុខគ្នាទៅវិញទៅមកក្នុងអាកាសដោយក្រុងញូវដែលីអះអាងថាខ្លួនបាញ់ទម្លាក់យន្តហោះប៉ាគីស្ថានមួយគ្រឿង និងសារភាពថាពួកគេបាត់បង់យន្តហោះចម្បាំងមួយគ្រឿង (Mig-21) ផងដែរ។
ហេតុដូច្នេះហើយទើបអ្នកបើកយន្តហោះជនជាតិឥណ្ឌាម្នាក់ត្រូវជនជាតិប៉ាគីស្ថាន ចាប់ខ្លួន ប៉ុន្តែក្រោយមកត្រូវគេដោះលែងជាកាយវិការសន្តិភាពមួយដែលមានបំណងបំបាត់ភាពតានតឹង។ ក្រុមអ៊ីស្លាម៉ាបាដ (Islamabad) មិនទទួលស្គាល់ថា ពួកគេបាត់ បង់យន្ដហោះណាមួយទេ ក្រោយពីមានរបាយការណ៍បង្ហាញថា ឥណ្ឌាបាញ់ទម្លាក់យន្តហោះ F-១៦ មួយគ្រឿងរបស់ខ្លួននៅក្នុងការប្រយុទ្ធតាមអាកាស។
