ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩
ប៉ូលិសហូឡង់រកឃើញឧបករណ៍គ្រាប់បែកទី២ក្នុងសប្តាហ៍នេះ។ ឧបករណ៍នេះមានលក្ខណៈប្រហាក់ប្រហែលនឹងគ្រាប់បែកមួយរកឃើញនៅម៉ោងប្រហែល៨ និង៣០នាទីព្រឹកនៅហាងកាហ្វេ Nieuw Zeist ស្ថិតក្នុងតំបន់លំនៅដ្ឋានមួយនៅក្នុងទីប្រជុំជន Zeist ក្បែរទីក្រុង Utrecht។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបង្ហាញថា ឧបករណ៍នេះត្រូវទុកចោលដោយចេតនាហើយទោះបីជាយ៉ាងណាក៏ដោយប៉ូលិសមិនទាន់បញ្ជាក់ពីបញ្ហានេះទេ។ ប៉ូលិសធ្វើការឆ្លើយតបទៅនឹងការរកឃើញនេះ ដោយនិយាយក្នុងសេចក្តីថ្លែងការណ៍មួយលើបណ្តាញសង្គម Twitter ថា ឧបករណ៍នោះត្រូវគេបំផ្លាញរួចរាល់តាមរយៈការអនុវត្តន៍ច្បាប់ ហើយខ្សែឃាំងទទឹងរបស់ប៉ូលិសនៅតែមាននៅលើផ្លូវ ខណៈពេលដែលប៉ូលិសធ្វើកោសល្យវិច្ច័យ។
ឧបទ្ទវហេតុនេះគឺជាការរកឃើញឧបករណ៍ផ្ទុះលើកទី២ នៅក្នុងក្រុងនោះនៅសប្តាហ៍នេះ។ នៅព្រឹកព្រលឹមថ្ងៃចន្ទប៉ូលិសយកវាចេញ និងបំផ្លាញ ក្រោយពីគេរកវាឃើញនៅលើផ្លូវ Vlampijpstraat ។
