ប្រទេសហុងគ្រីនិយាយថាមានជនសង្ស័យជាក្រុមISISប្រើកាតឥណពន្ធអឺរ៉ុប

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩

ជនសង្ស័យជាក្រុមភេរវករអ៊ីស្លាមដែលស្វែងរកសិទ្ធិជ្រកកោនក្នុងទ្វីបអ៊ឺរ៉ុបត្រូវគេរាយការណ៍ថាទទួលប័ណ្ណឥណពន្ធក្នុងនាមជាជនភៀសខ្លួនមកពីសហភាពអឺរ៉ុប។ អ្នកវិភាគម្នាក់ប្រាប់ ភ្នាក់ងារ RT ថាឧបទ្ទវហេតុនេះឆ្លុះបញ្ចាំងពីបុព្វហេតុដ៏គ្រោះថ្នាក់ថ្មីមួយសម្រាប់អឺរ៉ុប។

មន្រ្តីប្រឆាំងភេរវកម្មរបស់ប្រទេសហុងគ្រីចាប់ខ្លួនជនជាតិស៊ីរីម្នាក់នៅក្រុង Budapest នៅ សប្តាហ៍មុនដែលគេទទួលស្គាល់គាត់ថា ជាសមាជិកជាន់ខ្ពស់នៃរដ្ឋអ៊ីស្លាម (ឥស្លាម ISIS / ISIL) ។ ជនសង្ស័យភេរវករជាជនភៀសខ្លួនត្រូវគេរាយការណ៍ថាទទួលបានប័ណ្ណឥណពន្ធ​មុនពេលគាត់មកដល់អឺរ៉ុប។

បុគ្គលម្នាក់ក្នុងចំណោមមនុស្សចំនួន៦៤.០០០នាក់ទទួលកាតឧបត្ថម្ភ។ លើករណីនេះ  សហភាពអឺរ៉ុបទទូចថា ដំណើរការត្រួតពិនិត្យយ៉ាងតឹងរឹង​ត្រូវ​គេអនុវត្តដើម្បីធានាថា ឯកសារជំនួយប្រាក់អឺរ៉ូអាចទៅដល់ប្រជាជនត្រឹមត្រូវ​។រដ្ឋាភិបាល​ហុង​គ្រីអះអាងថា ករណីនេះបង្ហាញពីការគំរាមកំហែងផ្នែក​សន្តិសុខដែល​អឺរ៉ុបកំពុង​ប្រឈម ខណៈ​​ដែលក្រុមជីហាដនិយមភៀសខ្លួនពីមជ្ឈឹមបូព៌ាស្វែងរកសិទ្ធជ្រកកោននៅបរទេស។

Philip Ingram អតីតមន្រ្តីចារកម្មយោធាចក្រភពអង់គ្លេសយល់ព្រមប្រាប់ភ្នាក់ងារ RT ថា អឺរ៉ុបត្រូវតែមានភាពឧស្សាហ៍ព្យាយាមកាន់តែច្រើននៅពេលពួកសកម្មប្រយុទ្ធអ៊ីស្លាមរត់គេចពីប្រទេសស៊ីរី និងអ៊ីរ៉ាក់។ នេះគឺជាដំណាក់កាលដ៏គ្រោះថ្នាក់បំផុតហើយអ៊ឺរ៉ុបត្រូវការតាមដាន​ជាអន្តរកាលយ៉ាងប្រុងប្រយ័ត្នដើម្បីអាចកំណត់អត្តសញ្ញាណ និងតាមដានក្រុមជីហាដនិយម ដែលគេស្គាល់។

LEAVE A REPLY

Please enter your comment!
Please enter your name here