ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩
អាវុធនុយក្លេអ៊ែរដែលមានសមត្ថភាពបំផ្លាញសហរដ្ឋអាមេរិកអាចធ្វើឱ្យប្រទេសរុស្ស៊ីក្លាយជាតួអង្គគំរាមកំហែងទីក្រុងវ៉ាស៊ីនតោន យោងតាមប្រភពព័ត៌មានពីអគ្គសេនាធិការកងទ័ពសហរដ្ឋអាមេរិកលោក Mark Milley ប្រាប់សមាជិកសភា។ “ដោយសារសមត្ថភាពនុយក្លេអ៊ែររបស់រុស្ស៊ីនោះ ពួកគេក្លាយជាប្រទេសតែមួយគត់នៅលើផែនដីដែលមាន សមត្ថភាពបំផ្លាញសហរដ្ឋអាមេរិក” នេះបើតាមសម្តីរបស់លោក Milley លើកឡើងនៅថ្ងៃអង្គារ។
ទោះជាយ៉ាងណាក៏ដោយសមត្ថភាពនោះមិនមែនមានន័យថា ប្រទេសរុស្ស៊ីគ្រោងនឹងប្រើវានោះទេ។ យោងតាមប្រសាសន៍របស់ឧត្តមសេនីយ៍ថា “ទីក្រុងម៉ូស្កូទំនងជានឹងអាចគំរាមកំហែងដល់ផលប្រយោជន៍របស់យើងសម្រាប់រយៈពេល២០ឆ្នាំខាងមុខទៀតនៅពេលដែលពួកគេព្យាយាមគ្រប់គ្រងលើឥទ្ធិពលប្រវត្តិសាស្ត្រប្រវត្តិសាស្រ្ត និងបង្កើតរចនាសម្ព័ន្ធសេដ្ឋកិច្ច និងសន្តិសុខអឺរ៉ុបតាមចិត្តរបស់ពួកគេ”។
លោក Milley បន្ថែមថា “ ប្រទេសរុស្ស៊ីនឹងព្យាយាមធ្វើឱ្យអន្តរាយដល់អង្គការណាតូ និងប្រជែងជាមួយអាមេរិកនៅគ្រប់តំបន់ទាំងអស់ក្នុងពិភពលោក”។ ក្រៅពីលើកឡើងពីការទាមទារថវិការបស់មន្ទីរបញ្ចកោណចំនួន៧៨០ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២០ លោក Milley បន្ថែមថា ដៃគូប្រកួតប្រជែងក្បែរៗគ្នាមានដូចជា ប្រទេសចិន និងរុស្ស៊ី ដែលកំពុងតែខិតខំប្រឹងប្រែងធ្វើទំនើបកម្មលើកម្មវិធីដើម្បីបំផ្លាញឥទ្ធិពលយោធាអាមេរិក។
នេះមិនមែនជាលើកទី១ទេ ដែលលោក Milley ចោទប្រកាន់លើអំពីរបស់ប្រទេសរុស្ស៊ីថាជាការគំរាមកំហែង។ លោកមានប្រសាសន៍ថាថា រឿងនេះធ្លាប់កើតឡើងនៅឆ្នាំ២០១៥ នៅពេលដែលលោកក្លាយជាប្រធានបុគ្គលិករបស់កងទ័ពហើយលោកក៏មិនមែនជាមនុស្សតែម្នាក់ដែលគិត និងនិយាយដូច្នោះនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយគាត់ត្រូវគេតែងតាំងជាប្រធានថ្មីនៃអគ្គសេនាធិការចំរុះនៅពេល ដែលឧត្តមសេនីយ៍ Joseph Dunford ចូលនិវត្តន៍នៅឆ្នាំមុន។
នៅពេលដែលគេសួរអំពីការ គំរាមកំហែងពីរបស់ប្រទេសរុស្ស៊ីទៅកាន់អង្គការណាតូ និងអាមេរិក ប្រធានាធិបតីអាមេរិក លោក Donald Trump ប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាននៅថ្ងៃអង្គារថា លោក សង្ឃឹមថានឹងមិនមានការគំរាមកំហែងហើយលោកចង់មានទំនាក់ទំនងល្អជាមួយប្រទេសរុស្ស៊ី។ លោក Trump ថ្លែងក្រោយពីមានជំនួបការិយាល័យ Oval Office ជាមួយអគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg នៅទីក្រុងវ៉ាស៊ីនតោនដើម្បីអបអរខួបអនុស្សាវរីយ៍សម្ព័ន្ធភាពលើកទី៧០ នៅសប្តាហ៍នេះ។
