ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩
ប្រមុខកងទ័ពថៃកាលពីថ្ងៃអង្គារព្រមានប្រឆាំងនឹងការតវ៉ាបន្ទាប់ពីការបោះឆ្នោតកើតមានជម្លោះ។ លោកឧត្ដមសេនីយ៍ Apirat Kongsompong និយាយថាយោធានឹងស្ថិតនៅអព្យាក្រឹតក្នុងការបោះឆ្នោត។
មេដឹកនាំកងទ័ពលោក Prayuth Chan-ocha កំពុងព្យាយាមរក្សាតំណែងជានាយករដ្ឋមន្ត្រីរយៈពេល៥ឆ្នាំក្រោយពីលោកកាន់អំណាចដោយរដ្ឋប្រហារយោធា។ សារព័ត៌មាន Reuters និយាយថា សេចក្តីថ្លែងការណ៍នេះជាសញ្ញាបង្ហាញចុងក្រោយបង្អស់ក្នុងការបង្កើតយោធានិងរាជានិយមប្រឆាំងនឹងគណបក្សប្រឆាំងដែលគាំទ្រអតីតនាយករដ្ឋមន្ត្រីលោកថាក់ស៊ីនស៊ីណាវ៉ាត្រា។
លទ្ធផលមិនប្រាកដប្រជាចំពោះការបោះឆ្នោតថ្ងៃទី២៤ ខែមីនាដែលធ្វើឱ្យគណបក្សមេដឹកនាំរបបយោធាប្រឆាំងនឹងក្រុមគណបក្សប្រឆាំង ដែលមើលឃើញថាគណបក្ស Palang Pracharat និងគណបក្សប្រឆាំងសុទ្ធតែអះអាងទទួលជ័យជំនះរាងខ្លួន។
លទ្ធផលចុងក្រោយនៅមិនទាន់ច្បាស់លាស់សម្រាប់សប្តាហ៍។ លោក Apirat និយាយថា “ឧត្តមសេនីយ៍Prayuth នៅតែបន្តកាន់តំណែងរបស់គាត់ផ្ទាល់ហើយកងទ័ពត្រូវតែរក្សាជំហដោយមិនចូលរួមនៅក្នុងនយោបាយបានទេ។
