ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩
ភាពតានតឹងផ្នែកយោធាហាក់ដូចជាកើនឡើងម្តងទៀតក្នុងការប៉ះទង្គិចនៅតំបន់កាស្មៀរក្រោយពីកម្លាំងប៉ាគីស្ថានអះអាងបាញ់តបមកវិញពីព្រំដែនសម្លាប់សមាជិកកងទ័ពឥណ្ឌាចំនួន៧នាក់ និងបង្ករឱ្យមនុស្សរបួសចំនួន១៩នាក់នៅថ្ងៃអង្គារ។
ការឆ្លើយតបកងទ័ពប៉ាគីស្ថានធ្វើឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រទេសឥណ្ឌា នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ ISPR ។ “ការបាញ់តបធ្វើឱ្យខូចខាតជាច្រើននៅប្រទេសឥណ្ឌាហើយសម្លាប់ទាហានឥណ្ឌាចំនួន៧នាក់ និងបង្ករឱ្យមនុស្សចំនួន១៩នាក់របួស។” ទីក្រុងញូវដេលីមិនបានធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍នោះទេ។
ទោះជាយ៉ាងណាក្រសួងការពារជាតិឥណ្ឌានិយាយថា មន្ត្រីឆ្មាំព្រំដែននិងជនស៊ីវិលពីរនាក់រួមទាំងក្មេងស្រីអាយុ៥ឆ្នាំត្រូវសម្លាប់នៅថ្ងៃចន្ទក្នុងការប៉ះទង្គិចគ្នានៅតំបន់កាស្មៀ។ ប្រភពបន្ថែមថា យ៉ាងហោចណាស់មានមនុស្សចំនួន១៨នាក់ផ្សេងទៀតរួមទាំងបុគ្គលិក៤នាក់រងរបួសផងដែរ។ នៅព្រឹកថ្ងៃអង្គារ ISPR អះអាងថា កងកម្លាំងឥណ្ឌាកំណត់គោលដៅលើទីតាំងរបស់ប៉ាគីស្ថាននៅក្បែរទីប្រជុំជន Rakhchakri នៅតំបន់កាស្មៀរសម្លាប់ទាហានរបស់ខ្លួនប៉ាគីស្ថានចំនួន៣នាក់ និងមនុស្សម្នាក់រងរបួស។
