ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩
ក្រសួងការបរទេសប៉ាគីស្ថានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថាខ្លួនកោះហៅឧត្តមស្នងការឥណ្ឌាលោក Gaurav Ahluwalia ដោយសារតែមានជនស៊ីវិលស្លាប់នៅតាមព្រំដែន និងដោយសារតែមានការផ្ទុះអាវុធយោធា។ ប្រទេសប៉ាគីស្ថានកំពុងតែស្វែងរកចម្លើយអំពីការបំពានលើបទឈប់បាញ់គ្នាដែលពួកគេអះអាងថា ការបំពាននោះកម្លាំងឥណ្ឌាអ្នកប្រព្រឹត្តនៅតាមបណ្តោយបន្ទាត់ត្រួតត្រានៅថ្ងៃទី១ និងទី២ ខែមេសាឆ្នាំ ២០១៩។
ប្រទេសប៉ាគីស្ថានអះអាងថា វាជាសកម្មភាពគួរឱ្យស្អប់ខ្ពើម និងល្មើសនឹងច្បាប់មនុស្សធម៌អន្តរជាតិ។យោងតាមសេចក្ដីថ្លែងការណ៍ដែលធ្វើឡើងដោយក្រសួងប៉ាគីស្ថាន បង្ហាញឱ្យដឹងថា ជនស៊ីវិលចំនួន៤ នាក់រងរបួសនៅថ្ងៃទី១ ខែមេសា។ នៅថ្ងៃបន្ទាប់មានមនុស្សចំនួន ២ នាក់ស្លាប់រួមទាំងមានក្មេងប្រុសអាយុ១៨ឆ្នាំ ខណៈដែលស្ត្រីចំនួន៣នាក់រងរបួសនៅំបន់ Kotkottera និង Khuiratta Sectors តាមបណ្តោយ LoC។
ភាពតានតឹងរវាងប្រទេសប៉ាគីស្ថាន និងឥណ្ឌាបានឡើងនៅខែកុម្ភៈក្រោយពីកងកម្លាំងអាកាសឥណ្ឌាបាញ់កាំភ្លើងប្រហារលើតំបន់កាស្មៀរប៉ាគីស្ថាន ដោយពួកគេអះអាងថា ទីនោះជាជំរុំរបស់ក្រុមសកម្មប្រយុទ្ធ Jaish-e-Mohammed។ ការវាយប្រហារនោះជាការឆ្លើយតបទៅនឹងការវាយប្រហារ របស់យោធាប៉ាគីស្ថានលើក្បួនដង្ហែរយោធារបស់ឥណ្ឌានៅដើមខែ។
