“សហរដ្ឋអាមេរិកត្រូវតែជ្រើសរើសរវាងប្រទេសទួរគី និងពួកភេរវករ”

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩

អនុប្រធានប្រធានាធិបតីទួរគីមានប្រសាសន៍ថា សមភាគីអាមេរិក​ត្រូវតែ​ជ្រើស​រើសរវាងសម្ព័ន្ធភាពជាមួយដៃគូណាតូដ៏ស្មោះស្ម័គ្រ ឬក្រុមភេរវជនក្រោយពីលោក Mike Pence បញ្ចេញនូវឧទ្ធម្ភាចក្រសម្រាប់ទីក្រុង Ankara ដើម្បីដឹកយន្ដហោះចម្បាំង F-៣៥ របស់ខ្លួនជាជាងទិញប្រព័ន្ធ S-៤០០ របស់រុស្ស៊ី។

អនុប្រធាន លោក Fuat Oktay ឆ្លើយតបទៅនឹងការទាមទាររបស់លោក Mike Pence ថា “តើអាមេរិកចង់រក្សាសម្ព័ន្ធមិត្តជាមួយប្រទេសទួរគីឬប្រថុយនឹងការលះបង់ មិត្តភាពរបស់យើងដោយការចូលរួមជាមួយក្រុមភេរវករដើម្បីធ្វើឱ្យប៉ះពាល់ដល់កិច្ចការពាររបស់សម្ព័ន្ធមិត្តណាតូរបស់ខ្លួនប្រឆាំងនឹងសត្រូវរបស់ខ្លួន?”។

មន្ត្រីទួរគីមិនបញ្ជាក់ឱ្យ​ច្បាស់​ថាតើនរណាជាភេរវជនដែលគាត់កំពុងសំដៅដល់នោះទេ។ ក្រុង​ Ankara មានភាពខុស​គ្នាជាមួយក្រុងវ៉ាស៊ីនតោនអំពីការគាំទ្រផ្នែកយោធាដែលអាមេរិកផ្តល់ជំនួយដល់កម្លាំងឃើដស៊ីរីដែលត្រូវគេចាត់តាំងថា ជាអង្គការភេរវកម្មនៅក្នុងប្រទេសទួរគី។  ក្រៅពីនេះ​ភ្នាក់ងារទួរគីលោក Fethullah Gulen (ត្រូវគេចោទប្រកាន់ពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារនៅពីឆ្នាំ២០១៦) រកឃើញឋានសួគ៌ដ៏មានសុវត្ថិភាពនៅសហរដ្ឋអាមេរិកខណៈដែលមានការបំពុលទំនាក់ទំនងរវាងសម្ព័ន្ធមិត្តណាតូទាំងពីរ។

នៅថ្ងៃពុធជាលើកទីពីរអាមេរិកទាមទារថាទីក្រុង Ankara ជ្រើសរើសថាតើខ្លួនចង់នៅតែជាដៃគូសំខាន់របស់ណាតូ​ ឬចង់ធ្វើឱ្យខូចដល់សម្ព័ន្ធភាពរបស់ខ្លួនដោយសារការសម្រេចចិត្តមិនប្រុងប្រយ័ត្នលើការទិញប្រព័ន្ធការពាររុស្ស៊ី S-៤០០ ។  ជម្លោះលើ Twitter រវាងអ្នកនយោបាយកំពូលពីរនាក់ផ្ទុះឡើងនៅរយៈ ពេលពីរថ្ងៃក្រោយពីមន្ទីរបញ្ចកោណបញ្ឈប់ការដឹកជញ្ជូនគ្រឿងបរិក្ខារដែលទាក់ទងយន្តហោះ​​ចម្បាំង F-៣៥ ទៅប្រទេសប្រទេសទួគី។

ប្រភព DoD បញ្ជាក់យ៉ាងច្បាស់ថា​ការដឹក​ជញ្ជូន​​នឹង​មិនបន្តទេលុះត្រាតែប្រទេសទួគីបោះបង់ចោលការទិញឧបករណ៍របស់រុស្ស៊ី។ប្រទេសទួគីដែលជាដៃគូដ៏សំខាន់នៅក្នុងកម្មវិធីទិញយន្តចម្បាំង F-៣៥ រំឭកដល់សហរដ្ឋ​អាមេរិកនៅថ្ងៃពុធថា ការទិញ S-៤០០ របស់ខ្លួនគឺជាកិច្ចព្រមព្រៀងត្រូវតែបញ្ចប់។

LEAVE A REPLY

Please enter your comment!
Please enter your name here