ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩
ការសម្លាប់រង្គាលយ៉ាងឃោរឃៅនៅកណ្តាលប្រទេសម៉ាលីបណ្តាលឱ្យមនុស្សចំនួន១៦០នាក់រួមទាំងកុមារស្លាប់។ ហេតុការណ៍នេះបង្កើតឱ្យមានការព្រួយបារម្ភថា ប្រតិបត្តិការប្រឆាំងភេរវកម្មរបស់អាមេរិក និងបារាំងក្នុងប្រទេសអាហ្វ្រិកកំពុងធ្វើឱ្យមានភាពតានតឹងដល់ជនជាតិភាគតិច។
នៅខែមុនកម្លាំសកម្មយុទ្ធជនជាតិភាគតិច Dogon ត្រូវគេសង្ស័យថា សម្លាប់អ្នកភូមិមួយនៅកណ្តាលប្រទេសម៉ាលីដោយមានមនុស្សប្រុសស្រី និងកុមារចំនួន១៦០នាក់។ អ្នកភូមិដែលរងការ វាយប្រហារត្រូវគេកំណត់ថាជាបណ្តាញមួយរបស់ក្រុមជនជាតិដើមភាគតិច Fulani ។ អ្នកភូមិទាំងនោះរងការចោទប្រកាន់ថាពួកជាអ្នកគាំទ្រក្រុមទ្រអាល់កៃដា។
Ayo Johnson អ្នកកាសែត និងជាអ្នកជំនាញផ្នែកកិច្ចការអាហ្រ្វិកប្រាប់ភ្នាក់ងារ RT ថា សហគមន៍អន្តរជាតិមើលឃើញថាជនជាតិដើមភាគតិច Fulani ចំនួន៣រយលាននាក់ភាគច្រើនពុំទំនាក់ទំនងជាមួយពួកជ្រុលនិយមប៉ុន្តែពួកគេរងការវាយប្រហារ។
ចំពោះប្រជាជន Fulani ភាគច្រើនពួកគេមិនយល់ពីសង្គ្រាមនេះទេ។ពួកគេមិនមែនជាផ្នែកមួយក្នុងសង្គ្រាមនោះទេ។ពួកគេមិនមែនជាបណ្តាញមួយនៃក្រុមអាល់កៃដានិងបេសកកម្មជារបស់ខ្លួននោះទេ។ ប៉ុន្តែស្ត្រី និងកុមារជាច្រើនរបស់ជនជាតិនេះក៏ត្រូវកងកម្លាំងរដ្ឋាភិបាលសម្លាប់ផងដែរ”។
