មេបញ្ជាកងទ័ពខ្លាំងលីប៊ីលោក Haftarបញ្ជាឱ្យកងទ័ពទៅទីក្រុង Tripoli

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៤​ ខែមេសា ឆ្នាំ២០១៩

មេបញ្ជាការនៅភាគខាងកើតលីប៊ី Khalifa Haftar បញ្ជាឱ្យកងទ័ពរបស់លោកធ្វើដំណើរ ទៅក្រុង Tripoli ដែលជាតំបន់អសនៈរបស់លោកនាយករដ្ឋមន្ត្រី Fayez al-Sarraj ដែល មានអង្គការសហប្រជាជាតិគាំទ្រ។ តាមរយៈការផ្សាយ និងផុសលើហ្វេសប៊ុក លោក Haftar បញ្ជាឱ្យអង្គភាពកងទ័ពទាំងអស់ធ្វើដំណើរទៅក្រុង Tripoli និងរំដោះរដ្ឋធានីពីកងជីវពល និងភេរវជន។

ការផ្សាយនៅថ្ងៃព្រហស្បតិ៍ធ្វើឡើងនៅប៉ុន្មានម៉ោងក្រោយពីកងកម្លាំងរបស់ លោក Haftar កាន់កាប់ទីក្រុង Gharyan ដែលមានចម្ងាយ ១០០ គីឡូម៉ែត្រភាគខាងត្បូងនៃ រដ្ឋធានី។ លោក Haftar ក៏ស្បថថានឹងការពារជនបរទេសស៊ីវិល និងអ្នកដែលប្រគល់ខ្លួនកង ទ័ពរបស់លោក ដោយសន្យាថានឹងធានាសុវត្ថិភាព និងសន្តិសុខដល់ពួកគេ។

វីដេអូរខ្លីបថត ដោយយន្តបញ្ជាបង្ហាញពីរថយន្តរថក្រោះរបស់កងកម្លាំងជាតិ (Haftar) ដោយធ្វើដំណើរទៅ រដ្ឋធានី ហើយពួកគេភាគច្រើនបំពាក់ដោយអាវុធ។ អ្នកនាំពាក្យ LNA លោក Ahmed Mismari ប្រាប់ទូរទស្សន៍ al-Arabiya នៅថ្ងៃពុធថា ក្រុម LNA ផ្លាស់ប្តូរពីទិសខាងលិចឆ្ពោះទៅកាន់ ទីក្រុង Tripoli នៅសប្តាហ៍នេះ ដោយសារមានការប៉ះទង្គិចជាមួយក្រុមប្រដាប់អាវុធខុសច្បាប់ នៅតាមផ្លូវ។

ទន្ទឹមនឹងនេះលោក Al-Sarraj ប្រមូលកងកម្លាំងរបស់លោក  និងណែនាំឱ្យពួក គេហ៊ានប្រឈមមុខនឹងការគំរាមកំហែងណាដែលចង់រំខានដល់សន្តិភាពនៅក្នុងផ្នែកណាមួយរបស់ប្រទេស។គេហទំព័រព័ត៌មានលីប៊ីចេញផ្សាយឯកសារដែលចុះហត្ថលេខាដោយលោក Al-Siraj ហើយក្នុងនោះលោកបញ្ជាឱ្យកងកម្លាំងរបស់លោកត្រៀមខ្លួនជាស្រេច និងរៀបចំ រថក្រោះឡើងវិញព្រមទាំងអនុវត្តការវាយប្រហារតាមអាកាស និងប្រើកម្លាំងដើម្បប្រឈម មុខនឹងការគំរាមកំហែងដល់ជីវិតរបស់ជនស៊ីវិល និងនៅតាមទីកន្លែងសំខាន់ៗ “។

ជាមួយនឹងកិច្ចចរចាសន្តិភាពទទួលបានការឧបត្ថម្ភពីអង្គការសហប្រជាជាតិដែលគ្រោងទុកសម្រាប់ខែនេះ ភាគីទាំងពីរកំពុងខិតខំប្រឹងប្រែងដើម្បីទទួលបានការគាំទ្រឱ្យបានច្រើនជាង មុន។ បច្ចុប្បន្ន អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Gutteres ក្នុងក្រុង​ Tripoli អំពាវនាវឱ្យភាគីទាំងពីរអនុវត្តការអត់ធ្មត់។ លោក Al-Sarraj ព្រមានដល់ការរំខាន ដល់សន្តិភាពមានន័យថា មានសន្ដិភាពមួយចំនួនរងការរំខាន។

ផ្ទុយទៅវិញប្រទេសលីប៊ីធ្លាក់ ចូលក្នុងភាពវឹកវរចាប់តាំងពីអង្គការ NATO ចាប់ផ្តើមទម្លាក់គ្រាប់បែកលើប្រទេសនេះនៅខែ មីនាឆ្នាំ២០១១ ក្នុងការគាំទ្រដល់ក្រុមឧទ្ទាមអ៊ីស្លាម។ ក្រោយពីអតីតមេដឹកនាំលោកវរសេនី​យ៍​ឯក Muammar Gaddafi ត្រូវគេសម្លាប់ក្នុងខែតុលានៅឆ្នាំនោះ ប្រទេសលីប៊ីធ្លាក់ចុះយ៉ាងខ្លាំង ក្នុងសង្គ្រាមស៊ីវិលនិងមហន្តរាយមនុស្សធម៌។

LEAVE A REPLY

Please enter your comment!
Please enter your name here