ប្រទេសទួរគីនៅតែចង់បានប្រព័ន្ធការពារ S-400 ទោះទីក្រុងវ៉ាស៊ីនតោនផ្តល់ជូនប្រព័ន្ធការពារ Patriot

0

ប្រភពព័ត៌មានពី RT ពេលវេលាចេញផ្សាយថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩

មេដឹកនាំទួរគីលោក Recep Tayyip Erdogan និយាយថាកិច្ចចរចាជាមួយសហរដ្ឋអាមេរិកដើម្បីទិញប្រព័ន្ធការពារមីស៊ីល ហើយថាទីក្រុងអង់ការ៉ានៅរក្សាកិច្ចព្រមព្រៀងទិញដូរអាវុធដ៏ធំមួយជាមួយរុស្ស៊ី ទោះបីទីក្រុងវ៉ាស៊ីនតោនទម្លាក់ចោលសម្ពាធក៏ដោយ។

“សហរដ្ឋអាមេរិកមិនបានផ្តល់ឱ្យយើងនូវលក្ខខណ្ឌប្រសើរក្នុងការទិញប្រព័ន្ធការពារ Patriot ។ នោះហើយជាមូលហេតុប្រទេសទួរគីមិនទន្ទឹង នេះបើតាមលោក”Erdogan បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រ។

លោកបញ្ជាក់សាជាថ្មីប្រទេសទួរគីនឹងមិនលុបចោលកិច្ចព្រមព្រៀងទិញប្រព័ន្ធការពាររុស្ស៊ី S-400 ដោយបញ្ជាក់ថាការដឹកជញ្ជូននឹងចាប់ផ្តើមនៅក្នុងខែកក្កដាតាមការគ្រោងទុក។ លោក Mike Pence អនុប្រធានអាមេរិកនិយាយមុននេះថា ការទទួលយក S-400 ជាការបង្ក ឱ្យអន្តរាយដល់អង្កការណាតូ។

រដ្ឋមន្ត្រីទួរគីបានបន្ទោសការដាក់សម្ពាធពីសម្ព័ន្ធមិត្តដោយលើកហេតុផលថាប្រទេសជាតិមានសិទ្ធិជ្រើសរើសដៃគូពាណិជ្ជកម្មការជួញដូរអាវុធ។ លោក Recep Tayyip Erdogan កំណត់មានកិច្ចចរចាជាមួយមេដឹកនាំរុស្ស៊ីនៅថ្ងៃទី៨ ខែមេសានៅទីក្រុងម៉ូស្គូខាងមុខនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here