ប្រមុខសន្តិសុខមាតុភូមិអាមេរិកលោកស្រី Nielsen លាលែងពីតំណែងក្រោយពីទស្សនកិច្ចជាមួយលោកប្រធានាធិបតី Trump

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០១៩

បន្ទាប់ពីមានពាក្យចចាមអារ៉ាមជាច្រើនខែអំពីការចាកចេញរបស់លោកលោកស្រី លោកប្រធានាធិបតី Donald Trump បញ្ជាក់ថានាយកដ្ឋានសន្តិសុខមាតុភូមិ លោកស្រី Kirstjen Nielsen នឹងត្រូវ “ចាកចេញពីតំណែងរបស់នាង” ។

បន្ទាប់ពីទទួលលិខិតលាលែងពីតំណែងកាលពីថ្ងៃអាទិត្យនេះ លោក Trump ថ្លែងអំណរគុណដល់លោកស្រី Nielsen ចំពោះ “សេវាកម្មរបស់នាង” ហើយប្រកាសតែងតាំងលោក Kevin McAleenan ដែលបច្ចុប្បន្នជាស្នងការការពារព្រំដែន និងគយឱ្យដឹកនាំនាយកដ្ឋានមួយនេះ។

លោកស្រី Nielsen ដែលត្រូវតែងតាំងឱ្យដឹកនាំទៅលើសន្តិសុខព្រំដែនរបស់លោក Trump នៅឆ្នាំ 2017 នោះត្រូវគេដឹងថាមានភាពខុសឆ្គងជាមួយប្រធានាធិបតី និងជាមួយលោក John Bolton ទីប្រឹក្សាសន្តិសុខជាតិរបស់លោកអំពីវិធីសាស្ត្រទៅលើអន្តោប្រវេសន៍ខុសច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here