គណបក្សលោក Erdogan អំពាវនាវឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញនៅអ៊ីសាប៊ុល (Istanbul)

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩

គណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ (AKP) នឹងស្នើសុំឱ្យក្រុមប្រឹក្សាសន្តិសុខជាតិឱ្យធ្វើការប្រមូលយកសន្លឹកឆ្នោតទាំងអស់ដែលបានបោះនៅក្នុងសង្កាត់បោះឆ្នោតចំនួន៣៩ នៅអ៊ីស្តង់ប៊ូលក្នុងអំឡុងពេលការបោះឆ្នោតក្នុងតំបន់កាលពីពេលថ្មីៗនេះ នេះបើតាមការបញ្ជាក់របស់អនុប្រធានលោក Ail Ihsan Yavuz ប្រាប់ក្រុមអ្នកយកព័ត៌មាននោះ។

យោងតាមលទ្ធផលបឋមឱ្យដឹងថា គណបក្សនេះបាត់បង់ការិយាល័យរបស់ចៅហ្វាយក្រុងនៅអ៊ីស្តង់ប៊ុលទៅឱ្យគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ (CHP) កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ។

គម្លាតនេះមានតិចជាង០.៣ ភាគរយ។ AKP ពីមុនក៏ស្នើសុំឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងផ្នែកមួយចំនួននៃរដ្ឋធានីផងដែរ ប៉ុន្តែឥឡូវនេះកំពុងស្វែងរកការរាប់ឡើងវិញពេញលេញមួយដើម្បី “លុបបំបាត់កំហុសជាលេខ” នេះបើយោងទៅតាម Yavuz ៕

LEAVE A REPLY

Please enter your comment!
Please enter your name here