ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩
កម្លាំងអាកាសឥណ្ឌាបង្ហាញភស្តុតាងមិនអាចប្រកែកបានក្នុងការបាញ់ទម្លាក់យន្តហោះចម្បាំងប៉ាគីស្ថាននៅខែកុម្ភៈ។ ភាគីសត្រូវក្នុងតំបន់(ឥណ្ឌា)ផ្តល់ការបកស្រាយពីការប៉ះទង្គិចគ្នាពីអ្វីដែលកើតឡើងក្នុងជម្លោះរបស់ពួកគេ។
ប្រទេសប៉ាគីស្ថានបដិសេធថា ខ្លួនមិនបានបាត់បង់យន្តហោះចម្បាំងប្រភេទF-១៦ នៅលើមេឃក្នុងតំបន់កាស្មៀរទេ។ ទស្សនាវដ្តីអាមេរិកដកស្រង់សម្តីមន្រ្តីការពារជាតិកំពូលក៏សង្ស័យលើការអះអាងរបស់ឥណ្ឌាថាយន្តហោះមួយគ្រឿងត្រូវគេបាញ់ទម្លាក់។
ឥណ្ឌាបាត់បង់យន្តហោះប្រយុទ្ធ MiG-២១ Bison នៅក្នុងការប៉ះទង្គិចនៅលើអាកាសហើយយន្ដហោះរបស់ឥណ្ឌាត្រូវប៉ាគីស្ថានចាប់បាន ប៉ុន្តែក្រោយមកអ្នកបើកយន្តហោះឥណ្ឌាត្រូវគេដោះលែង។នៅថ្ងៃចន្ទអនុប្រធានអាកាសរងលោក R.G Kapoor របស់ឥណ្ឌាអានភស្តុតាងដែលប្រមូលបានដោយបង្ហាញរូបភាពពីរ៉ាដា។លោកមានប្រសាសន៍ថា យន្តហោះប៉ាគីស្ថានត្រូវរងការវាយប្រហារ និងធ្លាក់ចុះ។
