ទាហានអាមេរិកចំនួន៣នាក់ត្រូវស្លាប់ដោយសារការផ្ទុះគ្រាប់បែកនៅអាហ្វហ្គានីស្ថាន

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩

សមាជិកកងកម្លាំងប្រដាប់អាវុធសហរដ្ឋអាមេរិកចំនួន៣នាក់ និងប្រធានក្រុមម្នាក់ត្រូវសម្លាប់ដោយគ្រាប់បែកតាមដងផ្លូវនៅប្រទេសអាហ្វហ្គានីស្ថាន។

សម្ព័ន្ធភាពណាតូនិយាយថា សមាជិកកងកម្លាំងប្រដាប់អាវុធចំនួន៣នាក់ទៀតរងរបួសផងដែរ។ ការផ្ទុះនេះកើតឡើងនៅក្បែរមូលដ្ឋានទ័ពអាកាសBagram  ដែលមានចម្ងាយ៥០គីឡូម៉ែត្រខាងជើងរដ្ឋធានីកាប៊ុលផងដែរ។

មុននេះមានមនុស្ស៣នាក់ទៀតត្រូវសម្លាប់ នៅក្នុងការផ្ទុះ២ដងរួមគ្នា នៅក្នុងទីក្រុង Jalalabad ភាគខាងកើត។ សមាជិកយោធាអាមេរិកសរុបចំនួន៧នាក់ស្លាប់នៅអាហ្វហ្គានីស្ថាន នៅក្នុងឆ្នាំ២០១៩នេះ។ និងកាលពីខែមីនាទាហាន២នាក់ត្រូវសម្លាប់ផងដែរ។

ចំនួនតួរលេខរបស់សហរដ្ឋអាមេរិកមានកងទ័ពប្រហែល១៤,០០០នាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ កាលពីខែកុម្ភៈកន្លងទៅនេះ បេសកជនកំពូលរបស់អាមេរិកកំពុងស្វែងរកកិច្ចព្រមព្រៀងសន្តិភាព នៅអាហ្វហ្គានីស្ថានបានជួបជាមួយសហស្ថាបនិកតាលីបង់ ក្នុងគោលបំណងបញ្ចប់ជម្លោះដែលអូសបណ្តាយអស់រយៈពេល១៧ឆ្នាំមកនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here