ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩
ទីក្រុង New Delhi ចោទប្រកាន់រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថានថាធ្វើឱ្យមានភាពរំជើបរំជួលកើតសង្គ្រាមក្រោយពីលោករដ្ឋមន្រ្តីអះអាងថា ឥណ្ឌាកំពុងរៀបចំផែនការវាយប្រហារលើប៉ាគីស្ថានជាថ្មីម្តងទៀតក្នុងខែនេះ។ ប្រទេសឥណ្ឌាកំពុងរៀបចំការវាយប្រហារមួយផ្សេងទៀតលើដីប៉ាគីស្ថានដែលអាចនឹងធ្វើការវាយប្រហារ Balakot ក្នុងខែកុម្ភៈ នៅចន្លោះថ្ងៃទី១៦ និង២០ ខែមេសា។
រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានលោក Shah Mahmoud Quraishi ប្រកាសនៅថ្ងៃអាទិត្យ ដោយយកព័ត៌មានសម្ងាត់ពីប្រភពដែលគួរឱ្យទុកចិត្ត។ ការចោទប្រកាន់ថា មានការគំរាមកំហែងនេះហាក់ដូចជាមានភាពអស្ចារ្យខ្លាំងណាស់ចំពោះប៉ាគីស្ថានដោយព័ត៌មាននេះត្រូវពួកគេចែករំលែកជាមួយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UN Security Council )។
ទីក្រុង New Delhi ច្រានចោលលើការចោទប្រកាន់របស់អ៊ីស្លាម៉ាបាដដោយលើក ឡើងថា ពួកគេពុំមានការទទួលខុសត្រូវ និងធ្វើការចោទប្រកាន់មិនសមហេតុផលលើឥណ្ឌា។ វាជាទង្វើរខុសឆ្គងបង្កើតឡើងដើម្បីបង្វែរការយកចិត្តទុកដាក់ពីអំពើភេវរកម្មឆ្លងកាត់ព្រំដែន ខណៈដែលរដ្ឋាភិបាលលោក Narendra Modi ជឿថា កត្តានេះគឺជាស្នូលនៃជម្លោះរវាងរដ្ឋទាំងពីរ។
ក្រសួងការបរទេសរបស់ឥណ្ឌាមានប្រសាសន៍ថា ការអះអាងរបស់ក្រុម Quraishi មានគោលបំណងច្បាស់យ៉ាងច្បាស់គឺដើម្បីបង្ករឱ្យមានភាពរំជើបរំជួលឱ្យមានសង្គ្រាមនៅក្នុងតំបន់” ។ ទោះយ៉ាងណាក៏ដោយខណៈពេលសកម្មភាពឥណ្ឌានៅឆ្ងាយពីការនិយាយ បង្កាច់បង្ខូចនោះ ពុំមានអ្វីដែលគួរឱ្យព្រួយបារម្ភនោះទេ។ លោក Raveesh Kumar អ្នកនាំ ពាក្យក្រសួងការបរទេសរបស់ឥណ្ឌាសង្កត់ធ្ងន់ថា ប្រទេសរបស់លោកមានសិទ្ធិឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការវាយប្រហារភេរវកម្មឆ្លងដែន។
នៅថ្ងៃទី២៦ ខែកុម្ភៈឥណ្ឌាវាយប្រហារ ក្នុងទឹកដីប៉ាគីស្ថានប្រឆាំងនឹងក្រុមភេរវករ Jaish-e-Mohammed (JeM) ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហារ Pulwama នៅថ្ងៃទី១៤ ខែកុម្ភៈដោយក្នុងនោះសមាជិក ក្រុម Kashmiri នៃក្រុមសកម្មប្រយុទ្ធមួយនៅប៉ាគីស្ថានសម្លាប់ប៉ូលិសយោធាប៉ាគីស្ថានចំនួន៤០ នាក់ ដោយ ការបំផ្ទុះគ្រាប់បែកអត្តឃាត។
ក្នុងការប៉ះទង្គិចមួយកើតឡើងនៅថ្ងៃទី២៧ ខែកុម្ភៈយន្ដហោះ ចម្បាំង MiG-២១ មួយគ្រឿងរបស់ឥណ្ឌាត្រូវគេបាញ់ទម្លាក់ ខណៈពេលយន្តចម្បាំងនោះកំពុង ប្រឈមជាមួយនឹងយន្តហោះប៉ាគីស្ថានដែលវាយឆ្មក់ឆ្លងដែនដើម្បីសងសឹក។ ភាពតានតឹងរវាងមហាអំណាចនុយក្លេអ៊ែរក្នុងតំបន់តាមបណ្តោយបន្ទាត់ត្រួតពិនិត្យនៅក្នុងតំបន់ Jammu និង Kashmir កើនឡើងខ្ពស់ចាប់តាំងពីពេលនោះមក។