ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩
បុរសម្នាក់ត្រូវចាប់ខ្លួនដោយសង្ស័យពីបទល្មើសបោកបញ្ឆោតបន្ទាប់ពីមានកញ្ចប់ “គួរឱ្យសង្ស័យ” ចំនួន២ដែលរកឃើញនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម MK នៅតំបន់ Milton Keynes ត្រូវជម្លៀសចេញហើយបិទផ្លូវ បន្ទាប់ពីរកឃើញមាន”កាបូប២គួរឱ្យសង្ស័យ” មុនពេលថ្ងៃត្រង់។
មជ្ឈមណ្ឌលពាណិជ្ជកម្មនេះនិយាយថា ប៉ូលិសបញ្ជាក់ថាកាបូបគួរឱ្យសង្ស័យនោះមានសំលៀកបំពាក់ និងមានសុវត្ថិភាពផងដែរ។ ប៉ូលិស Thames Valley ដាស់តឿនប្រជាជនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះហេតុការណ៍នេះ។
John Lewis & Partners ក៏ស្ថិតក្នុងចំណោមហាងជាច្រើនដែលត្រូវជម្លៀសចេញផងដែរ ក៏ប៉ុន្តែមជ្ឈមណ្ឌលពាណិជ្ជកម្មបើកដំណើរនៅពេលរសៀលនេះជាធម្មតាវិញហើយ៕
