លោក Swalwell សមាជិកគណបក្សប្រជាធិបតេយ្យនឹងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី

0

ប្រភពព័ត៌មានពី Asahi ចេញផ្សាយថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩

សមាជិកជាប់ឆ្នោតរដ្ឋកាលីហ្វ័រនីញ៉ាលោក Erik Swalwell (៣៨ឆ្នាំ) បានប្រកាសកាលពីថ្ងៃទី៨ នឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២០។

លោក Swalwell ថ្លែងនៅក្នុងកម្មវិធី CBS របស់សហរដ្ឋអាមេរិកនៅថ្ងៃទី៨ថា៖ “សហរដ្ឋអាមេរិកកំពុងស្ថិតនៅក្នុងស្ថានភាពមិនសូវល្អដោយមានភាពលំបាកក្នុងដោះស្រាយការគំរាមកំហែងពីបរទេស និងមិនធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនប្រសើរឡើង”។

លោកធ្លាប់ជាសមាជិកសភាចាប់តាំងពី១៣ឆ្នាំមកហើយ បច្ចុប្បន្នកំពុងស្ថិតក្នុងអាណត្តិទី៤របស់គាត់។ ជាមួយសមាជិកវ័យក្មេងប្រហែល៥០នាក់នៃគណបក្សប្រជាធិបតេយ្យ លោកបានដឹកនាំក្រុមមួយពិចារណាគោលនយោបាយសម្រាប់ “ជំនាន់ថ្មី” ដើម្បីក្លាយជាមនុស្សពេញវ័យបន្ទាប់ពីឆ្នាំ២០០០។ នៅក្នុងយុទ្ធនាការឃោសនាការរឹបន្តឹងការប្រើប្រាស់កាំភ្លើងត្រូវបានគេលើកឡើងជាប្រធានបទសំខាន់។

សមាជិកព្រឹទ្ធសភា Barney Sanders (៧៧ឆ្នាំ) សមាជិកព្រឹទ្ធសភា Kamala Harris (៥៤ឆ្នាំ) និងអតីតសមាជិកព្រឹទ្ធសភា Beto Ork (៤៦ឆ្នាំ) ប្រកាសជាផ្លូវការនូវបេក្ខភាពរបស់ខ្លួននៅក្នុងការតែងតាំង បេក្ខជនប្រជាធិបតេយ្យនៅពេលនេះ។ អតីតអនុប្រធានាធិបតី Joe Biden ដែលមានអាយុ៧៦ឆ្នាំដែលស្ថិតនៅលំដាប់ថ្នាក់ឈរជួរមុខគេនៃការស្ទង់មតិនេះត្រូវបានគេរំពឹងថានឹងធ្វើការសម្រេចចិត្តក្នុងពេលឆាប់ៗនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here