ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០១៩
លោក Bruno Le Maire រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំងនិយាយថានាយករដ្ឋមន្ត្រី Theresa May ត្រូវតែបង្ហាញពីមធ្យោបាយច្បាស់លាស់ និងគួរឱ្យជឿជាក់ចេញពីភាពចលាចលជុំវិញការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុបសម្រាប់ប្រទេសបារាំងដើម្បីទទួលយកការពន្យារពេលនេះ។
លោក Le Maire ប្រាប់បណ្តាញសារព័ត៌មាន Franceinfo កាលពីថ្ងៃអង្គារថា “វាពិតជាភាពចាំបាច់ណាស់ក្នុងការបង្ហាញនូវភាពច្បាស់លាស់ថា ហេតុអ្វីបានជាមានការពន្យាពេល និងរបៀបដែលវានឹងជួយសម្រួលដល់កិច្ចព្រមព្រៀងនេះ” ។ នៅពេលសួរថាតើគ្មានកិច្ចព្រមព្រៀងអ្វីអាចជៀសវាងបាននោះទេ ប្រសិនបើលោក May បរាជ័យនោះ ហើយលោក Le Maire មានប្រសាសន៍ថា “លោក May អាចផ្តល់ឱ្យយើងនូវហេតុផលដែលចង់ពន្យារពេល ហើយហេតុផលទាំងនេះត្រូវតែអាចជឿទុកចិត្តបាន”។
លោកនាយករដ្ឋមន្រ្តី May ដែលសុំពន្យារពេលថ្មីរហូតដល់ថ្ងៃទី 30 ខែមិថុនានេះកំពុងធ្វើដំណើរទៅទីក្រុងប៊ែរឡាំង និងប៉ារីសកាលពីថ្ងៃអង្គារនេះ។ នៅឯកិច្ចប្រជុំកំពូលមួយនៅថ្ងៃបន្ទាប់ មេដឹកនាំសហភាពអឺរ៉ុបនឹងធ្វើការសម្រេចចិត្តលើការពន្យារបន្ថែមទៀតផងដែរ៕
