ក្រុមអ្នកតវ៉ានៅមុខស្ថានទូតចិនព្រមានអំពី”ការលុកលុយ”មកលើប្រទេសហ្វីលីពីន

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩

ក្រុមបាតុករចុះទៅស្ថានទូតចិននៅទីក្រុងម៉ានីលកាលពីថ្ងៃអង្គារនេះ ដើម្បីប្រឆាំងនឹងការរីករាលដាលយ៉ាងឆាប់រហ័សរបស់ទីក្រុងប៉េកាំងនៅក្នុងប្រទេសហ្វីលីពីនខណៈភាពតានតឹងកើនឡើងនៅលើសមុទ្រចិនខាងត្បូងដែលមានជម្លោះនោះ។

តាមការរាយការណ៍របស់ AFP អោយដឹងថា ក្រុមបាតុករស្រែកច្រៀងថា “ចិនត្រូវតែចេញ!” ហើយលើកផ្លាកសញ្ញាបដាមួយដែលនិយាយថា “ការការពារសិទ្ធិអធិបតេយ្យភាពរបស់យើង” សំដៅដល់ការទាមទាររបស់ក្រុងប៉េកាំងចំពោះផ្លូវទឹក។ លោកប្រធានាធិបតី Rodrigo Duterte កំណត់ទុកជាមុននូវភាពតានតឹងក្នុងដែនសមុទ្រដែលកើតមានឡើងម្តងម្កាលនៅលើសមុទ្រមួយនេះ តែភាពតានតឹងផ្ទុះឡើងចាប់តាំងពីនាវាចិនរាប់រយគ្រឿងបង្ហាញខ្លួនឡើងនៅជិតកោះ Pag-asa (Thitu)ដែលគ្រប់គ្រងដោយរដ្ឋធានីម៉ានីលនោះ។

ប្រទេសហ្វីលីពីនហៅវត្តមានរបស់ទូកទាំងនេះថា “ខុសច្បាប់” ហើយលោក Duterte គំរាមចិនដោយសកម្មភាពយោធាដែលអាចធ្វើទៅបានប្រសិនបើវាប៉ះកោះនេះ។ ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីរូបនេះនិយាយម្តងហើយម្តងទៀតថា សង្គ្រាមជាមួយចិននឹងគ្មានប្រយោជន៍អ្វីឡើយ។ ក្រុមអ្នកតវ៉ាក៏សម្តែងការមិនសប្បាយចិត្តផងដែរលើលក្ខខណ្ឌនៃប្រាក់កម្ចីរបស់ចិនសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសហ្វីលីពីនរួមទាំងការសាងសង់ទំនប់ដ៏ធំមួយផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here