ប្រភពព័ត៌មានពីRT ចេញផ្សាយថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩
ទីភ្នាក់ងាររដ្ឋាភិបាលរុស្ស៊ីនិយាយនៅពេលមានសេចក្តីរាយការណ៍ថាក្រុង New Delhi កំពុងសម្លឹងមើលរកទិញរថពាសដែកចម្បាំងជិត៥០០គ្រឿង។ អ្នកនាំពាក្យអង្គភាពអាជីវកម្ម រដ្ឋាភិបាលប្រាប់ទីភ្នាក់ងារ Interfax ថា “ប្រទេសរុស្ស៊ីត្រៀមខ្លួនពង្រីកអាជ្ញាប័ណ្ណ [ដើម្បីប្រមូលផ្តុំ T-៩០] និងបង្កើនការផលិតរថពាសដែក T-៩០” ។
រដ្ឋាភិបាលឥណ្ឌាមានប្រសាសន៍ថា “លោកសម្រេចចិត្តទិញរថក្រោះបន្ថែមសម្រាប់កងកម្លាំងប្រដាប់អាវុធជាតិ”។ យោងតាម ប្រភពកាសែត Jane’s Defense Weekly បង្ហាញឱ្យដឹងថា នៅថ្ងៃចន្ទគណៈកម្មាធិការគណៈ រដ្ឋមន្រ្តីរបស់ឥណ្ឌាស្តីពីសន្តិសុខ (CCS) បយល់ព្រមលើកិច្ចព្រមព្រៀង១៩៣ពាន់លានដុល្លារដើម្បីទិញរថក្រោះធុនចម្បងធុន T-៩០MS ចំនួន៤៦៤គ្រឿង (MBTs) ។
យោងតាមប្រភពព័ត៌មានរបស់ Jane បហ្ហាញថាក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះក្រសួងការពារជាតិឥណ្ឌា និងរុស្ស៊ីនឹងចុះហត្ថលេខាលើកិច្ចសន្យាពាក់ព័ន្ធ។ រថក្រោះ T-៩០MS ជារថពាសដែកដែលធ្វើការកែប្រែឱ្យប្រសើរឡើងចុងក្រោយលើក្រុមរថពាសដែក T-៩០ ។ អ្នកផលិតរបស់វាគឺរោងចក្រ Uralvagonzavod បង្ហាញឱ្យដឹងថាកំណែ MS មានសមត្ថភាពក្នុងកិច្ចការពារបានល្អប្រសើរបង្កើនសមត្ថភាពចល័ត និងជម្រុញគុណភាពប្រព័ន្ធអេឡិចត្រូនិកឱហយប្រសើរឡើង។
ភាពខុសគ្នាគួរឱ្យកត់សម្គាល់បំផុតគឺការពង្រីកធុងផ្តល់ការផ្ទុកបន្ថែមនិងការពារនាវិកបានល្អប្រសើរ។ ប្រទេសឥណ្ឌាជាប្រទេសដែលប្រើរថក្រោះ T-៩០ ច្រើនបំផុត ដោយមានរថ ក្រោះប្រមាណ១.៦៥០គ្រឿងដាក់ឱ្យប្រើប្រាស់ជាមួយយោធាចាប់តាំងពីដើមឆ្នាំ២០០០ មក។ រថក្រោះភាគច្រើនត្រូវបានប្រមូលផ្តុំគ្នានៅរោងចក្រផលិតរថយន្តធុនធ្ងន់របស់ឥណ្ឌា (HVF) ក្រោមអាជ្ញាប័ណ្ណរុស្ស៊ី។
ទីក្រុង New Delhi ពឹងផ្អែកលើអាវុធផលិតដែលដោយសូវៀតនិងរុស្ស៊ីជាច្រើនទសវត្សមក ហើយដោយអាវុធទាំងនោះមានអាវុធតូចៗ យន្តហោះចម្បាំង និងនាវាចម្បាំង។ នាពេលថ្មីៗ នេះ ប្រទេសឥណ្ឌានិងរុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនដែលសុទ្ធដឹងតែលើប្រព័ន្ធអាវុធជាច្រើន។
នៅឆ្នាំមុនប្រទេសឥណ្ឌាយល់ព្រមលើកិច្ចសន្យាលើទឹកប្រាក់ចំនួន៥៤៣ពាន់លានដុល្លារដើម្បីទិញប្រព័ន្ធការពារដែនអាកាស S-៤០០ចំនួន៥គ្រឿងដែលកត្តា នេះបណ្តាលឱ្យមានការគំរាមកំហែងដាក់ទណ្ឌកម្មពីទីក្រុងវ៉ាស៊ីនតោន។ លើសពីនេះទៀតគេរាយការណ៍ថា ប្រទេសរុស្ស៊ីនឹងជួលនាវាមុជទឹកកាំជ្រួចមីស៊ីល Akula ថ្នាក់មួយទៅឱ្យកងនាវាចរឥណ្ឌាដើម្បីជួយពន្លឿនការបញ្ចេញនាវាមុជទឹកស្រដៀងគ្នានេះនៅត្រឹមឆ្នាំ២០២៥ ។