កងកម្លាំងអាមេរិកដកថយនៅពេលកងកម្លាំងលីប៊ីភាគខាងកើត​ចូលក្នុងក្រុងទ្រីប៉ូលី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩

វីដេអូឃ្លីបមួយបង្ហាញថានាវាអាមេរិកមួយចាកចេញពីឆ្នេរលីប៊ីក្បែរក្រុងទ្រីប៉ូលី​។ កត្តានេះ បង្ហាញពីការព្រួយបារម្ភផ្នែកសន្តិសុខកាន់តែខ្លាំងឡើងខណៈដែលមេបញ្ជាការលីប៊ីលោក Khalifa Haftar ដឹកនាំកងទ័ពរបស់លោកក្នុងល្បឿនលឿនទៅកាន់លើទីក្រុង។ យាននេះ​ទំនងជាយន្ដហោះ LCAC ប្រើដោយកងទ័ពជើងទឹក និងកងម៉ារីនអាមេរិកដើម្បីដឹកជញ្ជូនកងទ័ព  រថយន្ត និងទំនិញពីនាវាទៅច្រាំងសមុទ្រ។

ខ្សែភាពយន្តដែលចេញផ្សាយដោយភ្នាក់ងារព័ត៌មានវីដេអូ Ruptly នៅថ្ងៃចន្ទបង្ហាញពីយានចាកចេញពីកំពង់ផែនៅ Janzur មានចម្ងាយ១០គីឡូម៉ែត្រពីទីក្រុងទ្រីប៉ូលី។ វីដេអូនេះបង្ហាញឡើងនៅពេលអាមេរិកដកកងកម្លាំងមួយចំនួនរបស់ខ្លួនចេញពីប្រទេសលីប៊ីដោយសារស្ថានភាពសន្តិសុខកាន់តែស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន នេះបើយោងតាមប្រភពព័ត៌មានពីឧត្តមសេនីយ៍ទាហានម៉ារីនលោក Thomas Waldhauser មេបញ្ជាការអាហ្វ្រិកអាមេរិក។

បច្ចុប្បន្ននេះមានរដ្ឋាភិបាលពីរដែលធ្វើប្រកួតប្រជែងក្នុងប្រទេសលីប៊ី។ រដ្ឋាភិបាលមួយជារដ្ឋាភិបាលដែលទទួលស្គាល់ពីអង្គការសហប្រជាជាតិនៅក្រុងទ្រីប៉ូលី និងមួយទៀតនៅភាគខាងកើតទីក្រុង Tobruk ស្ថិតក្រោមការគ្រប់គ្រងរបស់មេបញ្ជាការកងទ័ព Khalifa Haftar។

កងកម្លាំងកងទ័ពជើងគោកលីហ្វា (LNA) របស់លោក Haftar ធ្វើដំណើរទៅកាន់ក្រុងទ្រីប៉ូលីអស់រយៈពេលជាច្រើនថ្ងៃដោយប្តេជ្ញាថានឹងលុបបំបាត់ពួកភេរវជន និងពួកជ្រុលនិយមនៅទីនោះ។ ពួកគេបានរាយការណ៍ថា ពួកគេរឹបអូសតំបន់មួយចំនួននៅជុំវិញរដ្ឋធានី ប៉ុន្តែមិនទាន់ចាប់ផ្តើមធ្វើការវាយប្រហារទាំងស្រុងនៅកណ្តាលទីក្រុងទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here