ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩
នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Imran Khan បានគូសបញ្ជាក់តម្រូវការចាំបាច់សម្រាប់កិច្ចសន្ទនាគ្នាជាមួយឥណ្ឌាអំពីបញ្ហានៅកាស្មៀរនៅក្នុងបទសម្ភាសន៍ជាមួយលោក John Simpson អ្នកសារព័ត៌មានរបស់ទូរទស្សន៍អន្តរជាតិ BBC ។
អតីតកីឡា Cricket ដែលក្លាយជាអ្នកដឹកនាំកាលពី៨ខែមុននេះបាននិយាយថា សន្តិភាពជាមួយឥណ្ឌានៅលើដែនដីកាស្មៀរដែលមានជម្លោះនឹងមានភាពធំធេង សម្រាប់តំបន់ទាំងមូលទៀតផង។
ការអត្ថាធិប្បាយនានា បានធ្វើឡើងខណៈប្រទេសឥណ្ឌាកំពុងរៀបចំការបោះឆ្នោតសកលមួយសប្តាហ៍បន្ទាប់ពីការកើនឡើងអំពើហិង្សារវាងប្រទេសជិតខាង នូវបញ្ហាអាវុធនុយក្លេអ៊ែរនៅកាស្មៀរ៕
