ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩
យោងតាមរបាយការណ៍ក្នុងស្រុកបង្ហាញឱ្យដឹងថាយន្តហោះចម្បាំង F-៣៥ របស់ជប៉ុនបាត់ខ្លួននៅលើមហាសមុទ្រប៉ាស៊ីហ្វិកក្នុងអំឡុងបេសកកម្មហ្វឹកហាត់។ ការធ្លាក់យន្តហោះលើកទីពីរក្នុងប្រវត្តិសាស្ត្ររបស់យន្តហោះ F-៣៥ និងជាលើកដំបូងនៅក្រៅសហរដ្ឋអាមេរិក។
យោងតាមប្រភពព័ត៌មានពីលោក Asahi Shimbun បញ្ជាក់ឱ្យដឹងថាយន្តហោះ F-៣៥A បាត់ពីរ៉ាដានៅម៉ោងប្រហែល ៧:៣០ នាទីល្ងាចម៉ោងក្នុងស្រុក។ គ្រប់ទំនាក់ទំនងវិទ្យុទាំងអស់ជាមួយយន្ដហោះក៏បាត់បង់ផងដែរ ដោយសង្ស័យថាវាធ្លាក់ចូលទៅក្នុងសមុទ្រ។យន្តហោះទម្លាក់គ្រាប់បែកនេះហោះចេញពីយន្តហោះ Misawa Air Base ចម្ងាយប្រហែល ១៣៥ គីឡូ ម៉ែត្រភាគឦសានក្រុង Misawa ដើម្បីធ្វើការហ្វឹកហាត់ពេលយប់មួយម៉ោងកន្លះមុនពេលវាធ្លាក់បាត់។
ប្រតិបត្តិការរុករកនិងជួយសង្គ្រោះកំពុងដំណើរការហើយឆ្មាំសមុទ្រជប៉ុនដាក់ពង្រាយនាវាល្បាតចំនួនពីរដើម្បីស្វែងរកអ្នកបើក និងយន្ដហោះចម្បាំងរបស់ខ្លួន។ យន្តចម្បាំងនោះដំណើរការនៅ Misawa តាំងពីខែមករាឆ្នាំ ២០១៨ ។ ក្រសួងការពារជាតិជប៉ុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីទិញយន្តចម្បាំងចំនួន ៤២ គ្រឿង។
ប៉ុន្តែជប៉ុនបន្ថែមថា ចង់បាន ១០០ គ្រឿងបន្ថែមទៀតនៅខែវិច្ឆិកាឆ្នាំ២១០៨។ យន្តហោះ F-៣៥A គឺជាប្រភេទយន្តហោះចម្បាំងដែលផលិតឡើងដោយក្រុមហ៊ុន Lockheed Martin ។ ស៊េរីនេះមានបន្ថែមសមត្ថភាពហោះឡើងបញ្ឈរ F -៣៥B និង F -៣៥C ដែលជាយន្តចម្បាំងបម្រុងទុកសម្រាប់ប្រតិបត្ដិការ។ ប្រទេសជប៉ុនគឺជាអ្នកទិញយន្តហោះចម្បាំងបំបាំងកាយជំនាន់ទីប្រាំដ៏ធំបំផុតមួយក្នុងពិភពលោក ដែលជួយអាមេរិកទូទាត់នូវការចំណាយប្រាក់រាប់ពាន់លានដុល្លា និងបញ្ចូលទាំងតម្លៃកម្មវិធី F-៣៥។
ទោះបីជាយន្តហោះ F-៣៥ រងការញាំញីដោយបញ្ហាផ្នែករឹងនិងផ្នែកទន់(software ) ក៏ឧបទ្ទវហេតុនៅថ្ងៃអង្គារ៏ជាការធ្លាក់លើកទី២ ប៉ុណ្ណោះ។ នៅខែ កញ្ញាកន្លងទៅ សហរដ្ឋអាមេរិកប្រើកងកម្លាំងពាក់កណ្តាលរកយន្តហោះចម្បាំង F-៣៥ s ក្រោយពីយន្តហោះនោះធ្លាក់នៅរដ្ឋ South Carolina ។ នៅឆ្នាំ២០១៧ យន្តហោះ F-៣៥ របស់អាមេរិកដែលដាក់ពង្រាយក្នុងប្រទេសជប៉ុនដាច់ផ្នែកមួយនៃតួយន្តហោះនៅអំឡុងពេលហោះហើរក្នុងពេលហ្វឹកហាត់តាមទម្លាប់។ នៅខែកុម្ភៈ យន្តហោះចម្បាំង F-២ របស់ជប៉ុនធ្លាក់ចូលសមុទ្រជប៉ុនដែលមានចម្ងាយប្រហែល ១៣០ គីឡូម៉ែត្រពីមូលដ្ឋានអាកាសរបស់ខ្លួន Fukuoka ។ គេរកឃើញសមាជិកនាវិកពីរនាក់ដោយជោគជ័យពីក្រុមរុករក និងជួយសង្គ្រោះ។
