អ៊ីរ៉ង់នឹងមិនវាយប្រហារលើកងទ័ពអាមេរិក បើទោះបីជាសហរដ្ឋអាមេរិកចុះបញ្ជីថាក្រុម IRGC ជាសមាជិកភេរវកម្ម

0

ប្រភព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១០​ ខែមេសា ឆ្នាំ២០១៩

សមាជិកសភាជាន់ខ្ពស់មួយរូបមានប្រសាសន៍ថា ការតែងតាំងរបស់សេតវិមានចំពោះឆ្មាំបដិ វត្តន៍ Tehran ថា ការដាក់បញ្ចីថា IRGCជាក្រុមភេរវកម្ម គឺជាភស្តុតាងបង្ហាញពីការគាំទ្រសហ​រដ្ឋអាមេរិក​ចំពោះអំពើភេរវកម្ម ​ប៉ុន្តែមិនមែនមានន័យថា កម្លាំងអ៊ីរ៉ង់នឹងវាយប្រហារ​លើកងទ័ព​អាមេរិកនៅមជ្ឈឹមបូព៌ានោះទេ។

លោក Heshmatollah Falahatpisheh ប្រធានគណៈកម្មាធិ​ការ​សន្តិ​សុខជាតិ​របស់សភាប្រាប់ភ្នាក់ងារព័ត៌មាន RIA Novosti ថា ការសម្រេចចុងក្រោយ​បំផុតរបស់ទីក្រុង​វ៉ាស៊ីនតោនក្នុងការបញ្ចូលក្រុមឆ្មាំបដិវត្តន៍ឥស្សរជន (IRGC) ក្នុងបញ្ជីក្រុម​ភេរ​វករ​បរទេស​របស់​ក្រសួងការបរទេសបង្ហាញថា ជនជាតិអាមេរិកកំពុង​គាំទ្រអំពើរភេរ​វកម្ម។

មេដឹកនាំអ៊ីរ៉ង់ឆ្លើយតបដោយកំហឹងចំពោះការតែងតាំងរបស់ប្រធានាធិបតីអាមេរិកលោក Trump ដោយលើកដំបូងដែលសហរដ្ឋអាមេរិកដាក់ស្លាកឱ្យកម្លាំងកងទ័ពបរទេសថា ជា ក្រុមភេរវជន ហើយលោកប្រធានាធិបតី Hassan Rouhani មានប្រសាសន៍ថា សហរដ្ឋអាមេរិ​កគឺជាមេដឹកនាំនៃភេរវកម្មពិភពលោក។រដ្ឋាភិបាលរបស់លោកក៏វាយបកលើអាមេរិកវិញ ដោយដាក់ឈ្មោះបញ្ជាការកណ្ដាលអាមេរិក (CENTCOM) ជាអង្គការភេរវកម្ម។

លោក Falahatpisheh ពន្យល់ថា ការផ្លាស់ប្តូរនេះមិនមែនជាការប្រកាស​សង្រ្គាមប្រឆាំងនឹងប្រទេស​អាមេរិកនោះទេ។ លោកមិនជឿថា ភាពតានតឹងនឹងនាំឱ្យមានការប្រឈមមុខគ្នារវាងក្រុង Washington និងទីក្រុង Tehran ។ ទន្ទឹមនឹងនោះដែរនៅក្នុងទីក្រុង Tehran សមាជិកសភាមក​ពីក្រុមផ្សេងៗ​ទៅជួបជុំគ្នានៅថ្ងៃអង្គារដោយស្លៀកពាក់ឯកសណ្ឋាន IRGC ព័ណ៌ខៀវចាស់​បង្ហាញពីភាពសាមគ្គី​​ភាពជាមួយនឹងកម្លាំងជាឥស្សរជន។ ក្រោយពីស្រែកពាក្យស្លោកប្រឆាំង​នឹងជន​ជាតិអាមេរិក និងប្រឆាំងអ៊ីស្រាអែល សុន្ទរកថារំឭកថា ការសម្រេចចិត្តនោះគឺ​ជាការ​សំរេចចិត្តរបស់Trump ។

LEAVE A REPLY

Please enter your comment!
Please enter your name here