ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩
រដ្ឋមន្ត្រីការបរទេសទួរគីលោក Mevlut Cavusoglu និយាយថាការសម្រេចចិត្តសហរដ្ឋអាមេរិកក្នុងការចាត់តាំងកងកម្លាំងបដិវត្តន៍អ៊ីរ៉ង់ជាអង្គការភេរវកម្មបង្កគ្រោះថ្នាក់មួយដែលអាចនាំទៅដល់ភាពវឹកវរ។
លោក Cavusoglu ធ្វើសេចក្តីថ្លែងការណ៍ថ្ងៃពុធនៅឯសន្និសីទព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif នៅក្នុងទីក្រុងអង់ការ៉ា (Ankara )។ លោកក៏និយាយផងដែរថាទណ្ឌកម្មអាមេរិកធ្វើឱ្យប៉ះពាល់ដល់ប្រជាជនអ៊ីរ៉ង់។ លោក Zarif មកដល់ប្រទេសទួរគីបន្ទាប់ពីធ្វើទស្សនកិច្ចនៅប្រទេសស៊ីរីដែលលោកបានជួបជាមួយប្រធានាធិបតីលោក Bashar Assad ។
ប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងទួរគីដែលជាក្រុមគូប្រជែងនៅក្នុងជម្លោះរបស់ប្រទេសស៊ីរីឧបត្ថម្ភការចរចានៅកាហ្សាក់ស្ថាន (Kazakhstan )ដើម្បីព្យាយាមបញ្ចប់សង្គ្រាមនៅទីនោះ។ លោក Zarif និយាយថាលោកនឹងប្រាប់លោកប្រធានាធិបតីលោក Recep Tayyip Erdogan របស់ប្រទេសទួរគីអំពីកិច្ចចរចាជាមួយលោក Assad ។ លោករដ្ឋមន្រ្តីនិយាយថាក្រុង Tehran ចង់ជួយប្រទេសតួrគី និងស៊ីរីបង្កើតទំនាក់ទំនងយ៉ាងល្អ៕
