រុស្ស៊ីជឿជាក់ក្រុងដាម៉ាសគ្រប់គ្រងលើតំបន់ភាគឦសានប្រទេសស៊ីរីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩

រដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីលោក Sergey Lavrov និយាយនៅថ្ងៃពុធថា ក្រុងម៉ូស្គូជឿជាក់ថារដ្ឋាភិបាលស៊ីរីគួរតែគ្រប់គ្រងការត្រួតត្រាលើតំបន់ភាគឦសានរបស់ប្រទេសនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

លោក Lavrov និយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងម៉ូស្គូថា “វាមានតម្រូវការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងភាគខាងជើងឆៀងខាងកើតនិងច្រាំងខាងឆ្វេងនៃទន្លេ Euphrates ដើម្បីធានាដល់ការស្ដារឡើងវិញនូវការគ្រប់គ្រងរបស់រដ្ឋាភិបាលស្របច្បាប់លើតំបន់នេះ”។

TASS រាយការណ៍ថា ក្នុងចំណោមគោលដៅសំខាន់ផ្សេងទៀតនោះ អ្នកការទូតជាន់ខ្ពស់របស់រុស្ស៊ីលើកឡើងពីភាពចាំបាច់ដើម្បីកសាងការសន្ទនាគ្នាជាមួយពួកឃឺដ (Kurds) និងធានាដល់ផលប្រយោជន៍របស់ប្រទេសទួរគី “រហូតមកដល់សន្តិសុខនៅក្នុងតំបន់ព្រំដែននៃប្រទេសស៊ីរី” ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here