រដ្ឋមន្ត្រីការពារជាតិទួរគីធ្វើទស្សនកិច្ចទៅកាន់មន្ទីរបញ្ចកោណក្នុងគ្រាមានភាពតានតឹងជុំវិញបញ្ហាប្រព័ន្ធមីស៊ីលរុស្ស៊ី S-400s

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០១៩

ប្រភពព័ត៌មានAFP រាយការណ៍ថា លោក Hulusi Akar រដ្ឋមន្ត្រីការពារជាតិទួរគីធ្វើកិច្ចចរចាដោយឥតប្រកែកជាមួយប្រមុខមន្ទីរបញ្ចកោណលោក Patrick Shanahan ចំពេលមានភាពតានតឹងជុំវិញផែនការនៅក្នុងទីក្រុងអង់ការ៉ាក្នុងការទិញប្រព័ន្ធការពារមីស៊ីល S-400s របស់ប្រទេសរុស្ស៊ី និងការគំរាមកំហែងវាយប្រហារពួកយុទ្ធជនឃឺដនៅក្នុងប្រទេសស៊ីរីផងដែរ។

អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Charles Summers និយាយបន្ទាប់ពីជំនួបនោះថា ភាគីទាំងពីរជួបគ្នាកាលពីថ្ងៃអង្គារនេះថា “ជាដៃគូយុទ្ធសាស្ត្រ” ។ លោក Summers និយាយថា “ពួកគេផ្តោតការពិភាក្សាលើផលប្រយោជន៍ជាជាងតំណែង និងលើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងអាមេរិក ទួរគី និងសម្ព័ន្ធមិត្តណាតូ” ។

អ្នកនាំពាក្យរូបនេះមិននិយាយអំពីការគំរាមកំហែងពីសហរដ្ឋអាមេរិកដើម្បីបញ្ឈប់កម្មវិធីយន្តហោះប្រយុទ្ធ F-35 រួមគ្នាជាមួយប្រទេសទួរគីនោះទេ ប្រសិនបើខ្លួនទិញប្រព័ន្ធការពារមីស៊ីល S-400s របស់រុស្ស៊ីនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here