លោក Putin និងប្រធានាធិបតីប្រទេសTajik ពិភាក្សាអំពីសន្តិសុខអាស៊ីដែលរងការគម្រាម​​កំហែងពីប្រទេសអាហ្វហ្គានីស្ថាន

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃ១៧ ខែមេសា ឆ្នាំ២០១៩

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីប្រទេស Tajik ពិភាក្សាពីបញ្ហាសន្តិសុខអាស៊ីកណ្តាលដែលកំពុងប្រឈមមុខជាមួយការគម្រាមកំហែងមកពីប្រទេសអាហ្វហ្គានីស្ថានខណៈដែលលោក Putin មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានមួយក្រោយពីមានការជជែកគ្នានៅថ្ងៃពុធ។

លោក Putin មានប្រសាសន៍ថា “យើងពិភាក្សាយ៉ាងហ្មត់ចត់អំពីស្ថានភាពសន្តិសុខនៅអាស៊ីកណ្តាល រួមមាននញ្ហាគម្រាមកំហែង  និងបញ្ហាប្រឈមមកពីប្រទេសអាហ្វហ្គានីស្ថាន។លោកបន្ថែមថា ទីក្រុង Dushanbe អំពាវនាវឱ្យមានការដោះស្រាយបញ្ហានៅប្រទេសអាហ្វហ្គានីស្ថានដោយសន្តិភាព។

ប្រទេស Tajik ចាប់អារម្មណ៍លើស្ថេរភាព និងវិបុលភាពក្នុងប្រទេសអាហ្វហ្គានីស្ថាន។លោក Putin បន្ថែមថា ភាគីទាំងអស់ ព្រមព្រៀងគ្នាបន្តបង្កើនកិច្ចសហប្រតិបត្តិការ និងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងការជួញដូរគ្រឿងញៀននៅកម្រិតទ្វេភាគី និងក្នុងសន្ធិសញ្ញាសន្ដិសុខរួម (CSTO) ។

យោងតាមប្រសាសន៍របស់លោក Putin ភាគីទាំងពីរគូសបញ្ជាក់ពីតួនាទីមូលដ្ឋានយោធាឆ្នាំ ២០១៧ របស់រុស្ស៊ីក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅអាស៊ីកណ្តាល។ នៅពេលជជែកអំពីបញ្ហាសកល លោក Putin ចង្អុលបង្ហាញថា ប្រទេសរុស្ស៊ី  និងTajik​(Tajikistan ) មានទស្សនៈដូចគ្នាលើបញ្ហាសន្តិសុខសំខាន់ៗក្នុងតំបន់ និងសកល។

មេដឹកនាំ  រុស្ស៊ីរូបនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុង Dushanbe ក្នុងការបង្កើនចំណងទាក់ទងរបស់ប្រទេសរុស្ស៊ី និង Tajik​ ដើម្បីសម្របសម្រួលសកម្មភាពរបស់ពួកគេតាមរយៈដំណើរការសមាហរណកម្មជាពិសេសនៅក្នុងទំនាក់ទំនង CIS និងអង្គការសហប្រតិបត្តិការសៀងហៃ និង CSTO។

សហភាពសេដ្ឋកិច្ចអ៊ឺរ៉ាស (Eurasian Economic Union ) មិនត្រឹមតែផ្តោតក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគប៉ុណ្ណោះទេ គេថែមទាំងយកចិត្តទុកដាក់លើវិស័យផ្សេងៗទៀត។ លោក Putin បន្ថែមទៀតថា ក្រុងម៉ូស្គូគាំទ្រកិច្ចប្រជុំកំពូលនៅទីក្រុង Dushanbe ជាប្រធាននៃសន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ។ ប្រធានា​ធិបតីរុស្ស៊ីមានប្រសាសន៍ថា “យើងនឹងរីករាយក្នុងការចូលរួមក្នុងកិច្ចប្រជុំកំពូល CICA ដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុង Dushanbe ក្នុងខែមិថុនា។

LEAVE A REPLY

Please enter your comment!
Please enter your name here