ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩
ប្រមុខ FSB លោក Alexander Bortnikov មានប្រសាសន៍ថា ទោះបីជាពួកគេបាត់បង់ទឹកដីក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ក៏រដ្ឋអ៊ីស្លាម (អ៊ីស្លាម ISIS) និងពួកសកម្មប្រយុទ្ធ Al-Qaeda នៅតែបង្កការគម្រាមកំហែង ខណៈដែលសមាជិកភេរវជនរីករាលដាលនៅអឺរ៉ុប និងអាស៊ី។នាយកនៃសេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) ព្រមានថា ក្រុមភេរវករកំពុងកកើតនៅអឺរ៉ុប ទ្វីបអាស៊ី និងភាគអាគ្នេយ៍។
យោងតាមប្រភពព័ត៌មានពីលោក Bortnikov បញ្ជាក់ថា កម្លាំងជំរុញនៅពីក្រោយការពង្រីករដ្ឋអ៊ីស្លាមគឺជាពួកសកម្មប្រយុទ្ធដែលត្រលប់ទៅប្រទេសដើមវិញហើយបង្កើតសមាជិកភេរវជននៅតាមផ្ទះ។លោក Bortnikov ដកស្រង់សម្តីរបស់អ្នកជំនាញថា សមាជិកមានចំនួនច្រើនជាង១.៥០០ នាក់ក្នុងចំណោមមនុស្សចំនួន៥.០០០ នាក់មកពីទ្វីបអឺរ៉ុបធ្លាប់ចូលរួមជាមួយក្រុម IS វិលត្រឡប់មកពីមជ្ឈឹមបូព៌ាវិញ។
ពួកគេភាគច្រើនពុំជួបផលលំបាកក្នុងការត្រលប់ទៅប្រទេសកំណើតរបស់ពួកគេវិញនោះទេ។ លោកថែមទាំងព្រមានផងដែរថា គោលនយោបាយអន្តោប្រវេសន៍នៅទីក្រុងBrussel អាចជាមូលហេតុបណ្តាលឱ្យមានកំណើនជនភៀសខ្លួនខណៈដែលមានជនភៀសខ្លួនរាប់ពាន់នាក់ធ្វើដំណើរចូលទៅសហភាពអឺរ៉ុបចាប់តាំងពីឆ្នាំ ២០១៥ ដោយជនភៀសខ្លួនភាគច្រើនចេញពីប្រទេសដែលមានសកម្មភាពភេរវកម្មខ្ពស់។
នៅខែមីនា ប្រធានាធិបតីអាមេរិកលោក Donald Trump ប្រកាសពីជ័យជម្នះប្រឆាំងនឹងក្រុម IS នៅប្រទេសស៊ីរី ក្រោយពីក្រុម SDF គាំទ្រដោយរដ្ឋវ៉ាស៊ីនតោនអាចគ្រប់គ្រងនៅតំបន់ Baghouz ដែលជាទីតាំងរឹងមាំចុងក្រោយរបស់ពួកjihad នៅប្រទេសស៊ីរី។ លោក Bashar Jaafari ធ្លាប់មានប្រសាសន៍ថា រដ្ឋអ៊ីស្លាមមិនទាន់បញ្ចប់នៅឡើយទេ។ ប្រធានាធិបតីបារាំង Emmanuel Macron បង្ហាញការប្រុងប្រយ័ត្នចំពោះបញ្ហានេះ ដោយលោកលើកឡើងថា ការគម្រាមកំហែងនៅតែបន្តកើតមាន ដូច្នេះត្រូវតែបន្តការប្រយុទ្ធជាមួយក្រុមភេរវករ ។
