ខ្មាន់កាំភ្លើងវាយប្រហារលើរថយន្តក្រុងដឹកអ្នកដំណើរនៅប៉ាគីស្ថានសម្លាប់មនុស្សចំនួន ១៤ នាក់

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩

កាសែត Dawn រាយការណ៍នៅថ្ងៃព្រហស្បតិ៍ថា យ៉ាងហោចណាស់មានមនុស្សចំនួន១៤ នាក់ត្រូវគេសម្លាប់ក្នុងការវាយប្រហារប្រដាប់អាវុធមួយនៅលើឡានក្រុងក្នុងខេត្តBalochis។

កាសែតនេះរាយការណ៍ថា យោងតាមប្រភព័ត៌មានពីអគ្គមេបញ្ជាការប៉ូលិសលោក Mohsin Hassan Butt បញ្ជាក់ថា ជនប្រដាប់អាវុធដែលមិនស្គាល់អត្តសញ្ញាណមានចំនួនប្រហែលជា ១៥-២០ នាក់(ជនបន្លំខ្លួន) បញ្ឈប់ឡានក្រុងចំនួនប្រាំ ឬប្រាំមួយគ្រឿងដែលធ្វើដំណើរចន្លោះតំបន់ Karachi និង Gwadar ” ។

កាសែតនេះដកស្រង់សម្តីអគ្គស្នងការប៉ូលិសថា “ក្នុងតំបន់ Buzi Top នៅម៉ោងប្រមាណ១២ និង​៣០ នាទីព្រឹកខ្មាន់កាំភ្លើងបញ្ឈប់ឡានក្រុងពិនិត្យមើលអត្តសញ្ញាណប័ណ្ណរបស់អ្នកដំណើរ ហើយឱ្យអ្នកដំណើរចំនួន១៦ នាក់ចេញពីឡាន។ លោក Mohsin Hassan Butt មានប្រសាសន៍ថាវាគឺជាការសម្លាប់កំណត់គោលដៅ”។ លោកបន្ថែមថាជនរងគ្រោះត្រូវគេស្គាល់អត្តសញ្ញាណតាមរយៈអត្តសញ្ញាណប័ណ្ណរបស់ពួកគេ ហើយពួកគេត្រូវគេបាញ់ប្រហារបន្តជាប់ៗគ្នា។

យោងតាមប្រភពព័ត៌មានពីអគ្គអធិការបញ្ជាក់ឱ្យដឹងថាយ៉ាងហោចណាស់មានមនុស្សចំនួន ១៤ នាក់ត្រូវគេបាញ់សម្លាប់ខណៈអ្នកដំណើរពីរនាក់រត់គេចខ្លួនពីការសម្លាប់ទៅកាន់ទីតាំងឆែកសំបុត្រដែលនៅជិតបំផុត។ ក្រុមមន្ត្រីអនុវត្តច្បាប់ទៅដល់កន្លែងកើតហេតុហើយចាប់ផ្តើមស៊ើបអង្កេត។​ ពុំមានអង្គការណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនៅឡើយទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here