កងសន្តិសុខអ៊ីរ៉ាក់សម្លាប់ភេរវករ១២នាក់ និងចាប់ខ្លួនមនុស្ស១២នាក់ភាគខាងលិចប្រទេសអ៊ីរ៉ាក់

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩

អាជ្ញាធរសន្តិសុខអ៊ីរ៉ាក់និយាយកាលពីថ្ងៃសុក្រនេះថាកងកម្លាំងរបស់ខ្លួនសម្លាប់ភេរវករចំនួន១២នាក់ និងចាប់ខ្លួនមនុស្ស១២ទៀតនៅក្នុងប្រតិបត្តិការដាច់ដោយឡែកពីគ្នាស្ថិតនៅភាគខាងជើង និងភាគខាងលិចប្រទេសអ៊ីរ៉ាក់។

ប្រព័ន្ធឃោសនាសន្តិសុខអ៊ីរ៉ាក់និយាយថាកងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានសម្លាប់ភេរវករចំនួន១២នាក់ និងបំផ្លាញកន្លែងលាក់ខ្លួន និងសម្ភារៈប្រយុទ្ធរបស់ពួកគេដែលស្ថិតនៅក្នុងអតីតបន្ទាយរបស់រដ្ឋអ៊ីស្លាមក្នុងទីក្រុងHawija​ ខេត្តKirjuk ភាគខាងជើងប្រទេសអ៊ីរ៉ាក់។

ហើយបើយោងតាមប្រព័ន្ធផ្សព្វផ្សាយoutlet បានឲ្យដឹងថាការសម្លាប់នេះគឺមានមេដឹកនាំជាន់ខ្ពស់៤នាក់ផងដែរ។ យោងតាមអង្គភាពពត៌មានបាននិយាយថាប្រតិបត្ដិការផ្សេងមួយទៀតស្ថិតនៅក្នុងទីក្រុងRutba ខេត្តAnbar ភាគខាងលិចនៃប្រទេសនេះបានចាប់ខ្លួនភេរវជន១២នាក់ផ្សេងទៀត។

គួរបញ្ជាក់ថាកាលពីចុងឆ្នាំ២០១៧ប្រទេសអ៊ីរ៉ាក់បានបានកាន់កាប់ឡើងវិញលើដែនដីដែលបានកាន់កាប់ដោយក្រុមជ្រុលនិយមរដ្ឋអ៊ីស្លាម ប៉ុន្តែគេមើឃើញថានៅតែមានការតស៊ូប្រយុទ្ធប្រឆាំងនឹងក្រុមតូចៗដែលនៅសេសសល់ស្ថិតនៅក្នុងតំបន់នេះនៅឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here