ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩
យោងតាមរបាយការណ៍បានឱ្យដឹងថា អាជ្ញាធរអាមេរិកចាប់ខ្លួនអតីតទាហានម៉ារីនអាមេរិកម្នាក់ចោទប្រកាន់ជាក្រុមវាយឆ្មក់ចូលស្ថានទូតកូរ៉េខាងជើងនៅទីក្រុងម៉ាឌ្រីត។ លោក Christopher Ahn ត្រូវគេរាយការណ៍ថានឹងបង្ហាញខ្លួននៅតុលាការ Los Angeles ផងដែររ។
វាជាការចាប់ខ្លួនលើកដំបូងនៅក្នុងហេតុការណ៍ដែលកើតឡើងនៅក្នុងខែកុម្ភៈ មុនពេលប្រធានាធិបតីអាមេរិកលោកដុលណាល់ត្រាំជួបលោកគីមជុងអ៊ុន ប្រធានាធិបតីកូរ៉េខាងជើង នៅប្រទេសវៀតណាម។
ក្រុម Free Joseon គឺជាក្រុមអ្នកនយោបាយមួយបង្កើតឡើងនៅថ្ងៃទី៤ ខែមីនាឆ្នាំ២០១៧ សម្រាប់ការពារលោក គីមហានស៊ុល កូនប្រុសរបស់លោកគីមជុងណាម ដែលហៅខ្លួនថាជាក្រុមសិទិ្ធមនុស្សនិយាយថាវាគឺមានការពាក់ព័ន្ធ។
វ៉ាស៊ីនតោនប៉ុស្តិ៍បាននិយាយថា ទីភ្នាក់ងារសហព័ន្ធអាមេរិចក៏បានឆ្មក់ចូលផ្ទះរបស់លោក Adrian Hong ផងដែរ ជាមេដឹកនាំម្នាក់ក្នុងចំណោមក្រុមមេដឹកនាំ។ នាយកដ្ឋានយុត្តិធម៌អាមេរិកមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការពន្យល់របស់ BBC នោះទេ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយក្រុម Free Joseon និយាយថាវាជា “ការខកចិត្ត” ចំពោះដីកាចាប់ខ្លួនដែលកំពុងអនុវត្តន៍។
