ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩
រដ្ឋាភិបាលសហរដ្ឋអាមេរិកផ្តល់ប្រាក់រង្វាន់រហូតដល់ទៅ១០លានដុល្លារសម្រាប់ព័ត៌មានអំពីអ្នកផ្តល់ហិរញ្ញប្បទានបីនាក់របស់ក្រុមអង្គការ Hezbollah មានមូលដ្ឋាននៅប្រទេសលីបង់ដែលសហរដ្ឋអាមេរិកចាត់ទុកថាជាភេរវករគាំទ្រដោយអ៊ីរ៉ង់។
បុគ្គលទាំងនោះមានឈ្មោះ Adham Tabaja, Ali Charara និង Mohamed Bazzi ដែលជាអ្នកផ្តល់ហិរញ្ញប្បទានឱ្យ Hezbollah នេះបើយោងតាមក្រសួងការបរទេសនិងមន្ត្រីរតនាគារកាលពីថ្ងៃចន្ទប្រកាសពីប្រាក់រង្វាន់សម្រាប់ “ចាប់បុគ្គលមានសកម្មភាពហិរញ្ញវត្ថុគាំទ្រដល់ក្រុមអង្គការភេរវកម្មលីបង់Hezbollah” ។
ក្រុម Hezbollahទទួលបាន “អាវុធ ការហ្វឹកហ្វឺន និងមូលនិធិ” ពីប្រទេសអ៊ីរ៉ង់រហូតដល់ មួយពាន់លានដុល្លារក្នុងមួយឆ្នាំ។ លោកអះអាងថាក្រុមHezbollah ប្រើប្រាស់មូលនិធិទាំងនោះសម្រាប់សកម្មភាពគាំទ្រដល់រដ្ឋាភិបាលប្រទេសស៊ីរី ក្រុមឧទ្ទាមហ៊ូតូក្នុងប្រទេសយេម៉ែន និងតាមដានស៊ើបការណ៍សង្ងាត់ក្នុងសហរដ្ឋអាមេរិក។
