ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩
នៅភាគឥសាន្តប្រទេសហ្សកហ្ស៊ីក្នុងតំបន់ Pankisi ដែលអ្នកស្រុកកាន់សាសនាឥស្លាមភាគច្រើនប៉ះទង្គិចជាមួយប៉ូលិសជុំវិញផែនការកសាងទំនប់វារីអគ្គិសនីថ្មី។
អ្នកស្រុកជឿថាផែនការនេះ នឹងធ្វើឱ្យខូចជ្រោះ និងត្រូវតែប្រឆាំងនឹងគម្រោងនេះ។ មានមនុស្សរាប់សិបនាក់ និងប៉ូលិសភាគច្រើនត្រូវរងរបួសនៅក្នុងហេតុការណ៍នេះផងដែរ។
សូមបញ្ជាក់ផងដែរថា តំបន់នេះត្រូវអន្តរជាតិស្គាល់ជាផ្ទះមេបញ្ជាការកំពូលម្នាក់របស់ក្រុមរដ្ឋអ៊ីស្លាម៕
