ប្រទេសស្រីលង្កាប្រកាសអាសន្នករណីបំផ្ទុះគ្រាប់បែកមានការចូលរួមពីអង្គការភេរវកម្មអន្តរជាតិ

0

ប្រភពព័ត៌មានពី Asahi ចេញផ្សាយថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩

ប៉ូលិសស្រីលង្កាប្រកាសនៅថ្ងៃទី២៣ចំនួនមនុស្សសរុបទាំងអស់៣១០នាក់ស្លាប់ក្នុងការវាយប្រហារភេរវកម្មជាបន្តបន្ទាប់ចំនួន៨កន្លែងរួមទាំងព្រះវិហារ និងសណ្ឋាគារនៅក្នុងប្រទេស ស្រីលង្កា។

រដ្ឋាភិបាលចេញសេចក្តីប្រកាសអំពីបញ្ហានេះជាបន្ទាន់មួយនៅថ្ងៃដដែល។ គេជឿថាក្រុមជ្រុលនិយមឥស្លាម National Tawhid Jamart (NTJ) ជាប់ពាក់ពន្ធ័នៅក្នុងរឿងក្តីនេះដែលគាំទ្រអង្គការភេរវកម្មអន្តរជាតិ ហើយស្ថាបន័ប៉ូលិសអន្តរជាតិ (ICPO) សហការក្នុងការស៊ើបអង្កេតរឿងក្តីនេះ។

ការប្រកាសអាសន្នត្រូវអនុវត្តចំពោះប្រទេសស្រីលង្កាទាំងមូល។ អាជ្ញាធរសន្តិសុខត្រូវពង្រឹង ដោយផ្តល់សិទ្ធិដល់ពួកយោធានូវសិទ្ធិស៊ើបអង្កេត និងអនុញ្ញាតឱ្យមានការចាប់ខ្លួនដោយគ្មានដីការួមទាំងប៉ូលិស។ អាជ្ញាធរសន្តិសុខឃាត់ខ្លួនមនុស្ស៤០នាក់ពីបទជាប់ពាក់ព័ន្ធក្នុងរឿងក្តីនេះ ប៉ុន្តែការស៊ើបអង្កេតនៅបន្ត។

ស្ថាបន័ប៉ូលិស ICPO នឹងបញ្ជូនអ្នកជំនាញដែលមានការផ្ទៀងផ្ទាត់រាល់បច្ចេកវិទ្យាផ្ទុះ និងបច្ចេកវិទ្យាប្រឆាំងភេរវកម្ម។ ដោយសារសំណើររដ្ឋាភិបាលស្រីលង្កា និងចាប់ផ្តើមវិភាគព័ត៌មានអំពីអត្តសញ្ញាណរបស់មនុស្សដែលពាក់ព័ន្ធនឹងឧបទ្ទវហេតុ និងប្រវត្តិអន្តរជាតិ។

LEAVE A REPLY

Please enter your comment!
Please enter your name here