សន្តិសុខអ៊ីរ៉ាក់រកឃើញសាកសពបុរសពីរនាក់ដែលត្រូវប្រហារជីវិតដោយពួករដ្ឋអ៊ីស្លាមក្នុងខេត្តNineveh

0

ប្រភពពត៌មានពី IragiNews ចេញផ្សាយថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩

កងកម្លាំងការពារស៊ីវិលអ៊ីរ៉ាក់រកឃើញសាកសពជនស៊ីវិលពីរនាក់ដែលស្លាប់ដោយសារក្រុមសកម្មប្រយុទ្ធអ៊ីស្លាមស្ថិតនៅក្នុងទីក្រុងTal Afar ខេត្តNineveh។ គេហទំព័រសារពត៌មានBaghdad Today ដកស្រង់សម្តីពីនាយកដ្ឋានការពារជនស៊ីវិលដែលនិយាយនៅក្នុងសេចក្តីប្រកាសពត៌មានមួយថាសាកសពបុរសពីរនាក់ត្រូវគេរកឃើញនៅក្នុងផ្ទះមួយស្ថិតនៅស្រុកal-Qadsiah ក្នុងទីក្រុងTal Afar។

សេចក្តីប្រកាសពត៌មានប្រាប់ឲ្យដឹងទៀតថាសាកសពប្រគល់ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ គួររំលឹកថាអតីតនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោកHaider al-Abadi បានប្រកាសកាលពីខែសីហា ឆ្នាំ២០១៧ថាខេត្ត Nineveh បានរំដោះទាំងស្រុងចេញពីរដ្ឋអ៊ីស្លាម ហើយក្រោយមកទៀតរំដោះបានស្រុកក្នុងទីក្រុងTal Afar។

ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីការបរាជ័យរបស់ក្រុមជីហាដនិយមដែលស្ថិតនៅក្នុងទីក្រុងAyadiya ដែលជាទីកន្លែងដែលពួកសកម្មប្រយុទ្ធបានរត់ភៀសខ្លួនចេញពីទីក្រុងTal Afar។

រដ្ឋាភិបាលអ៊ីរ៉ាក់បានចាប់ផ្តើមប្រតិបត្តិការមួយដើម្បីកាន់កាប់ឡើងវិញលើទីក្រុងTal Afarកាលពីខែសីហាឆ្នាំ២០១៧ ដែលក្នុងនោះមានកងកម្លាំងពាក់ព័ន្ធបានចូលរួមចំនួន៥០,០០០នាក់មកពីកងទ័ពជើងគោក កងទ័ពអាកាស កងកម្លាំងប៉ូលិស កងកម្លាំងពិសេស និងកងកម្លាំងចលនានិយមដែលដឹកនាំដោយ Shia Muslim។ បើទោះបីជាយ៉ាងណាក៏ដោយក្រុមរដ្ឋអ៊ីស្លាមនៅតែបន្តធ្វើការវាយប្រហារនៅកន្លែងសំខាន់នៅទូទាំងប្រទេសអ៊ីរ៉ាក់ដើម្បីប្រឆាំងនឹងកងទ័។

LEAVE A REPLY

Please enter your comment!
Please enter your name here