ក្រុមសកម្មប្រយុទ្ធវាយប្រហារក្នុងខេត្តLatakia

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩

ក្រុមសកម្មប្រយុទ្ធវាយប្រហារលើតំបន់តាំងលំនៅខេត្ត Latakia ក្នុងប្រទេសស៊ីរីចំនួន​ពីរដងក្នុងរយៈពេល​២៤ ម៉ោងចុងក្រោយ នេះយោងតាមប្រភពព័ត៌មានពីប្រមុខមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សាភាគីប៉ះទង្គិច Viktor Kupchishin មានប្រសាសន៍​នៅថ្ងៃអង្គារ។ លោក Kupchishin មានប្រសាសន៍ថា តំបន់តាំងទីលំនៅរបស់ Ruaiset-Iskander ក្នុងខេត្ត Latakia ត្រូវក្រុមសកម្មប្រយុទ្ធវាយប្រហារ​ដោយប្រើគ្រាប់កាំ​ភ្លើង​ចំនួន​​​ពីរដងនៅថ្ងៃចុងក្រោយ ។

លោកបន្ថែមថាមនុស្សចំនួន៥៧.៧១២នាក់ដែលមិន​មែន​​ជាមន្រ្តីយោធារួមទាំងជនភៀសខ្លួន និងអតីតសមាជិកក្រុម​ប្រដាប់អាវុធខុស​ច្បាប់​ត្រូវ​​គេដកហូតអាវុធនៅថ្ងៃទី២២ ខែមេសា។ មជ្ឈមណ្ឌលផ្សះផ្សារុស្ស៊ីបន្ត​បំពេញភារកិច្ចដែលគេប្រគល់ឱ្យក្រោយពីការបញ្ចប់យុទ្ធនាការយោធាក្នុងប្រទេសស៊ីរី។

ពួកគេធ្វើដំណើរជាទៀងទាត់ជុំវិញតំបន់រំដោះរបស់ប្រទេសដើម្បីវាយតម្លៃស្ថានភាពមនុស្សធម៌។កិច្ចខិតខំប្រឹងប្រែងសំខាន់របស់យោធារុស្ស៊ីពេលនេះផ្តោតលើការជួយដល់ជនភៀសខ្លួនដែលកំពុងវិលត្រឡប់ទៅលំនៅឋានវិញហើយជម្លៀសប្រជាជនស៊ីវិលចេញពីតំបន់ជម្លោះរបស់ប្រទេសដែលរងការហែកហួរដោយសង្រ្គាម។

LEAVE A REPLY

Please enter your comment!
Please enter your name here