ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបាញ់សម្លាប់ទាហានអ៊ីរ៉ាក់ម្នាក់នៅក្នុងខេត្តDiyala

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩

ប្រភពសន្តិសុខមួយនិយាយថាទាហានអ៊ីរ៉ាក់ម្នាក់ត្រូវសម្លាប់កាលពីថ្ងៃអង្គារនេះនៅក្នុងហេតុការណ៍វាយប្រហារប្រដាប់អាវុធមួយនៅជិតផ្ទះរបស់គាត់ដែលស្ថិតនៅភាគខាងកើតខេត្តDiyala។

ប្រភពពត៌មានប្រាប់វេបសាយសារពត៌មានBaghdad Today ថាខ្មាន់កាំភ្លើងដែលមិនស្គាល់អត្តសញ្ញាណបើកការបាញ់ប្រហារទៅលើទាហានម្នាក់ដែលស្ថិតនៅជិតផ្ទះរបស់គាត់ក្នុងតំបន់al-Katoon ភាគខាងលិចរដ្ឋធានីBaqubah របស់ខេត្តDiyala។

ប្រភពនិយាយថា ទាហានដែលស្លាប់ចំពេលនៃថ្ងៃឈប់សម្រាករបស់គាត់ត្រូវបាញ់សម្លាប់ដោយពួកអ្នកវាយប្រហារ ហើយឱ្យដឹងទៀតថាការស៊ើបអង្កេតមួយធ្វើឡើងនៅក្នុងឧបទ្ទវហេតុបាញ់ប្រហារនេះ។

គួរបញ្ជាក់ថាអំពើហិង្សានៅក្នុងប្រទេសកើនឡើងបន្ថែមទៀតជាមួយនឹងការកើតមាននៃពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកគេស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីកាលពីឆ្នាំ ២០១៤។

ការកើនឡើងនៃអំពើហិង្សារវាងក្រុមប្រដាប់អាវុធ និងកងកម្លាំងរដ្ឋាភិបាលបានបណ្តាលឲ្យមនុស្សជាង៥លាននាក់បានផ្លាស់ទីលំនៅនៅទូទាំងប្រទេសអ៊ីរ៉ាក់ ហើយបានក៏បានបណ្តាលឲ្យមនុស្សជាង១១លាននាក់ត្រូវការជំនួយមនុស្សធម៌ នេះបើយោងតាមការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌។

LEAVE A REPLY

Please enter your comment!
Please enter your name here