ប្រធានាធិបតីស្រីលង្កាដកហូតដំណែងរដ្ឋលេខាធិការការពារជាតិនិងមេប៉ូលិសក្រោយពីមានការវាយប្រហារ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩

 ប្រធានាធិបតីប្រទេសស្រីលង្កាដកដំណែងរដ្ឋលេខាធិការការពារជាតិ និងមេប៉ូលិសនគរបាលជាតិ។ ការផ្លាស់ប្តូរនេះកើតឡើងក្រោយពីកងកម្លាំងសន្តិសុខទទួលបរាជ័យក្នុងកិច្ចការពារសុវត្ថិភាពប្រទេសមុនហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតនៅថ្ងៃបុណ្យ Easter សម្លាប់មនុស្សចំនួន៣៥៩ នាក់។

ការិយាល័យរបស់លោកប្រធានាធិបតី Maithripala Sirisena ប្រកាសថា លោកស្នើសុំដកដំណែងនៅថ្ងៃពុធ។ នៅ​រយៈពេលភ្លាមៗនេះគេមិនទាន់ដឹងថាតើអ្នកណានឹងជំនួសដំណែងពួកគេនោះទេ។

លោក Sirisena មានប្រសាសន៍ក្នុងសុន្ទរកថា តាមទូរទស្សន៍នៅថ្ងៃអង្គារថា លោកមានផែនការផ្លាស់ប្តូរប្រធានកងកម្លាំងការពារក្នុងរយៈពេល២៤ ម៉ោង។ រដ្ឋអ៊ីស្លាម (IS ISIS) អះអាងទទួលខុសត្រូវចំពោះការវាយប្រហារនៅថ្ងៃអាទិត្យ ក្រោយពីពួកគេវាយប្រហារកំណត់គោលដៅលើព្រះវិហារ និងសណ្ឋាគារនៅក្នុងប្រទេសនោះ។

មន្ត្រីស្រីលង្កាម្នាក់ដាក់កំហុសករណីវាយប្រហារលើសមាជិកបំបែកខ្លួនរបស់ក្រុមមូស្លីមជ្រុលនិយមចំនួនពីរក្រុម។

LEAVE A REPLY

Please enter your comment!
Please enter your name here