ក្រុមHouthis ប្រទេសយេម៉ែនមិនអើពើការដំណោះស្រាយផ្នែកនយោបាយនៅកំពង់ផែ Hodeidah

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩

អនុរដ្ឋមន្ត្រីការពារជាតិអារ៉ាប៊ីសោឌីបន្ទោសលើក្រុម Houthis ប្រទេសយេម៉ែនចំពោះការបញ្ឈប់កិច្ចព្រមព្រៀងសន្តិភាពមួយនៅកំពង់ផែ Hodeidah។ លោកបន្ថែមថា ក្រុមនេះកំពុងមិនអើពើចំពោះការអំពាវនាវរបស់ប្រទេសដើម្បីដំណោះស្រាយបញ្ហានយោបាយចំពោះសង្គ្រាមរយៈពេល៤ឆ្នាំ។

ព្រះអង្គម្ចាស់ Khalid bin Salman មានប្រសាសន៍ក្នុងសន្និសិទសន្តិសុខមួយនៅទីក្រុងម៉ូស្គូក្នុងសេចក្តីអធិប្បាយដំបូងរបស់លោកស្តីពីប្រទេសយេម៉ែន ខណៈដែលលោកក្លាយជាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិនៅខែកុម្ភៈ។

ភាគីសង្គ្រាមឈានដល់កិច្ចព្រមព្រៀងមួយទទួលបានការឧបត្ថម្ភពីអង្គការសហប្រជាជាតិក្នុងប្រទេសស៊ុយអ៊ែតក្នុងខែធ្នូសម្រាប់ករណីបទឈប់បាញ់គ្នា និងដកកម្លាំងទ័ពចេញពីទីក្រុងកំពង់ផែ Hodeidah ដែលជាខ្សែជីវិតសម្រាប់មនុស្សរាប់លាននាក់។ ក្រុម Houthis និយាយថា ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីអនុវត្តកិច្ចព្រមព្រៀង Hodeidah ប៉ុន្តែភាគីម្ខាងទៀតកំពុងរារាំងពួកគេ។

LEAVE A REPLY

Please enter your comment!
Please enter your name here