ការវាយប្រហារប្រឆាំងក្រុមភេរវជននៅតែបន្តក្នុងខេត្ត Idlib

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩

ការវាយប្រហារប្រឆាំងភេរវជនក្នុងខេត្តIdlib ប្រទេសស៊ីរីនៅបន្ត​ហើយអ្នកតំណាងរបស់​ប្រទេសរុស្ស៊ីនៅប្រទេសស៊ីរីលោក Alexander Lavrineyev ថ្លែងនៅថ្ងៃព្រហស្បតិ៍អំពី​លទ្ធផល​ដំបូងនៃកិច្ចចរចានៅប្រទេសស៊ីរី។​ លោកមានប្រសាសន៍ថា “ការវាយប្រហារនៅខេត្ត Idlib មានគោលបំណងលុបបំបាត់ក្រុមភេរវករដែលនៅក្រោមដីមាននៅទីនោះ”។

ប្រតិបត្ដិការ​យោធាទាំងនោះត្រូវគ្រោងទុកនិងប្រព្រឹត្តទៅតាមរបៀបដែលមិនធ្វើឱ្យប៉ះពាល់ដល់ជនស៊ីវិល។ នេះជាការព្រួយបារម្ភអំពីការវាយប្រហារចុងក្រោយប្រឆាំងនឹង Al-Nusra Front “។ បេសកជនរូបនេះថ្លែងថា “ការវាយប្រហារនឹងអនុវត្តបន្ត”។ យោងតាមប្រភពក្រសួង​ការពារ​ជាតិរុស្ស៊ីបញ្ជាក់ថា ក្រុមភេរវករគ្រប់គ្រង៩៩ ភាគរយនៃខេត្ត Idlib។

តំបន់​សុវត្ថិភាព​ចំនួន៤ ត្រូវបង្កើតឡើងក្នុងប្រទេសស៊ីរីស្របតាមកិច្ចព្រមព្រៀងដែលសម្រេច​ក្នុង​កិច្ចចរចា Astana នៅខែឧសភាឆ្នាំ២០១៧ ដោយតំណាងប្រទេសរុស្ស៊ី អ៊ីរ៉ង់ ​និង​ទួរគី។ តំបន់ទាំង៣ ក្នុងចំណោមតំបន់​សុវត្ថិភាពទាំងអស់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលនៅឆ្នាំ២០១៨។

​តំបន់សុវត្ថិភាពទី៤ ដែលស្ថិតនៅខេត្ត​ Idlib និងនៅខេត្តជិតខាងរបស់ Latakia ​មាន  Hama និងក្រុង Aleppo ​ ស្ថិតនៅ​ក្រៅការ​គ្រប់គ្រងរបស់រដ្ឋា​ភិបាល ហើយទឹកដីភាគច្រើន​ត្រូវ​ក្រុម​Jabhat al-Nusra ត្រួតត្រា។

LEAVE A REPLY

Please enter your comment!
Please enter your name here