កងកម្លាំងស៊ីរីបំផ្លាញប្រព័ន្ធបាញ់រ៉ុក្កែតជាច្រើនរបស់ក្រុមសកម្មប្រយុទ្ធ

0

ប្រភពព័ត៌មានTASS ចេញផ្សាយថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩

កងកម្លាំងរដ្ឋាភិបាលស៊ីរីបំផ្លាញប្រព័ន្ធបាញ់រ៉ុក្កែតជាច្រើននៅពេលពួកសកម្មប្រយុទ្ធព្យាយាមវាយប្រហារលើស្ថានីយរថយន្តក្រុងក្នុងខេត្ត Latakia នេះយោងតាមប្រភពព័ត៌មានពីប្រមុខ​មជ្ឈ​មណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សាគ្នារវាងភាគីប៉ះទង្គិចលោក Viktor Kupchishin ប្រាប់អ្នក​យកព័ត៌មាននៅថ្ងៃព្រហស្បតិ៍។

នៅថ្ងៃទី២៥ ខែមេសា​ពួកសកម្មប្រយុទ្ធកាន់​កាប់ទី​តាំងនៅ​តំបន់ភ្នំក្នុងខេត្ត Latakia ដោយប៉ុនប៉ងវាយប្រហារលើស្ថានីយរថយន្ដក្រុងមួយ​នៅក្រុង Latakia ដោយប្រើប្រព័ន្ធបាញ់រ៉ុក្កែតជាច្រើន។

កងកម្លាំងប្រដាប់អាវុធស៊ីរី​ប្រើប្រាស់​កាំភ្លើងធំ​ដើម្បីបំផ្លាញអាវុធដែលជាកម្មសិទ្ធិរបស់ក្រុមប្រដាប់អាវុធខុសច្បាប់។ លោកបន្ថែម​ថា ​មន្រ្តី​មកពីមជ្ឈមណ្ឌលផ្សះផ្សារុស្ស៊ីធ្វើប្រតិបត្តិការមនុស្សធម៌មួយនៅក្នុងទីប្រជុំជន Sreikhin ក្នុង​ខេត្ត Hama ដោយចែកអាហារចំនួន ៥០០ប្រអប់ទៅឱ្យប្រជាជន។

LEAVE A REPLY

Please enter your comment!
Please enter your name here