ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩
បញ្ជាការប្រតិបត្តិការរួមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាកងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានសម្លាប់សមាជិករដ្ឋអ៊ីស្លាមចំនួន៦នាក់កាលពីថ្ងៃព្រហស្បតិ៍នេះនៅក្នុងការវាយឆ្មក់មួយស្ថិតនៅក្នុងខេត្តKirkuk ភាគខាងជើងនៃប្រទេសនេះ។
សារពត៌មានAlsumaria ដកស្រង់សេចក្តីថ្លែងការណ៍ដែលនិយាយថាការវាយឆ្មក់នេះធ្វើឡើងស្ថិតនៅក្នុងតំបន់Wadi al-Shai ក្នុងស្រុកDaqouq ភាគខាងត្បូងនៃខេត្តដែលមានគាំទ្រដោយអាកាសចរណ៍ចម្រុះអន្តរជាតិបណ្តាលឱ្យភេរវករ៦នាក់ស្លាប់ និងបំផ្លាញកន្លែងលាក់ខ្លួន និងផ្លូវរូងក្រោមដីដែលជាកម្មសិទ្ធិរបស់ក្រុមជ្រុលនិយមរដ្ឋអ៊ីស្លាមផងដែរ។
គួររំលឹកថាប្រទេសអ៊ីរ៉ាក់ប្រកាសកាលពីឆ្នាំ២០១៧ថាកាន់កាប់ឡើងវិញលើទឹកដីទាំងអស់ដែលកាន់កាប់ដោយពួកជ្រុលនិយមរដ្ឋអ៊ីស្លាមកាលពី៣ឆ្នាំមុន ប៉ុន្តែអាជ្ញាធរសន្តិសុខនៅតែបន្តស្វែងរកក្រុមតូចៗដែលនៅសេសសល់ និងធ្វើការតស៊ូប្រឆាំងនឹងការវាយប្រហារម្តងម្កាលរបស់ក្រុមតូចៗនេះ។