ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩
មេដឹកនាំគណបក្សប្រឆាំងប្រទេសវ៉េណេស៊ុយអេឡា លោក Juan Guaidó អំពាវនាវឱ្យយោធាគាំទ្រការទាមទាររបស់លោកជាមួយនឹងលោកប្រធានាធិបតីប្រទេសមួយនេះ។
ការប៉ះទង្គិចគ្នាដោយហិង្សារវាងក្រុមអ្នកតវ៉ា និងកងកម្លាំងសន្តិសុខប្រដាប់អាវុធនៅតាមដងផ្លូវរដ្ឋធានី Caracas ធ្វើតាមការអំពាវនាវរបស់លោកនៅខណៈនេះផងដែរ។
លោក Guillermo D. Olmo អ្នកឆ្លើយឆ្លងព័ត៌មាន BBC នៅប្រទេសវ៉េណេស៊ុយអេឡាស្ថិតនៅក្នុងរដ្ឋធានីនៅពេលអំពើហិង្សាផ្ទុះឡើងផងដែរ៕
