ប្រទេសបារាំងត្រូវការប្រាក់១៧ពាន់លានអឺរ៉ូដើម្បីបំពេញតាមការទាមទារក្រុមកាក់ពណ៏លឿង

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩

លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ Bruno Le Maire បានឱ្យដឹងថាតម្លៃសរុបនៃវិធានការដែលប្រកាសដោយលោកប្រធានាធិបតី Emmanuel Macron ដើម្បីឆ្លើយតបទៅនឹងតម្រូវការចលនាអាវកាក់ពណ៏លឿងមានទំហំជិត១៧ពាន់លានអឺរ៉ូ។

ថ្លែងនៅថ្ងៃអង្គារ លោកសន្យាថានឹងទូទាត់បំណុលមួយផ្នែកដោយការសន្សំប្រាក់លើការចំណាយសាធារណៈនៃចំនួន១៧ពាន់លានអ៊ឺរ៉ូ ហើយចំនួន១០ពាន់លានបានប្រកាសដោយលោកម៉ាករ៉ុននៅក្នុងខែធ្នូកន្លងមក។

នៅក្នុងការឆ្លើយតបទៅនឹងការតវ៉ាប្រឆាំងរដ្ឋាភិបាលជាច្រើនខែលោកMacron និយាយកាលពីសប្តាហ៍មុនថាលោកនឹងកាត់បន្ថយពន្ធលើប្រាក់ចំណូលបន្ថែមទៀតចំនួន ៥,៦ពាន់លានដុល្លារ។

លោក Le Maire ប្រាប់ទូរទស្សន៍ LCI ថា “ប្រធានាធិបតីកំណត់គោលការណ៍មួយដែលមានខ្ញុំជាអ្នកធានា: រាល់ប្រាក់អឺរ៉ូថយចុះនៃពន្ធលើប្រាក់ចំណូលត្រូវតែទទួលបានហិរញ្ញប្បទានដោយការថយចុះនៃការចំណាយសាធារណៈ១អឺរ៉ូ” ។

LEAVE A REPLY

Please enter your comment!
Please enter your name here