ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩
អនុប្រធានរដ្ឋសភារដ្ឋ Miranda Manuela Bolivar មានប្រសាសន៍ថាយ៉ាងហោចណាស់មនុស្សចំនួន៧៨នាក់រងរបួសនៅថ្ងៃពុធក្នុងការប៉ះទង្គិចគ្នាជាមួយក្រុមអ្នកអនុវត្តន៍ច្បាប់ក្នុងអំឡុងបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅរដ្ឋធានី Caracas ក្នុងប្រទេសVenezuela។ ប៉ុស្តិ៍ទូរទស្សន៍ VPItv ដកស្រង់សម្តីរបស់លោក Bolivar ថា មនុស្សចំនួន៧៧នាក់រងរបួសហើយមនុស្សចំនួន ៨៩ នាក់ត្រូវគេចាប់ឃុំខ្លួន។
យោងតាមព័ត៌មានពីកម្លាំងប្រដាប់អាវុធបញ្ជាក់ឱ្យដឹងថា បាតុកម្មប្រឆាំងរដ្ឋាភិបាលកើតឡើងនៅថ្ងៃពុធលើទឹកដីប្រទេសVenezuela។ រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Padrino Lopez សរសេរនៅលើគណនី Twitter របស់គាត់នៅថ្ងៃពុធថា យ៉ាងហោចណាស់អ្នកអនុវត្តច្បាប់ចំនួន៨ នាក់រងរបួសក្នុងការប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា។
លោក Lopez មានប្រសាសន៍ថា កម្លាំងយោធាចំនួន៨នាក់រងរបួសខណៈដែលពួកគេបំពេញភារកិច្ចក្នុងការជួយសង្គ្រោះ និងប្រឈមនឹងអំពើហឹង្សាពីអ្នកគាំទ្ររដ្ឋប្រហារ ។ តើការទទឹងច្បាប់នេះនឹងកើតមានយូរប៉ុណ្ណាទៀត?លោកប្រធានាធិបតីនីកូឡាម៉ាឌូរ៉ូ (Nicolas Maduro) មានប្រសាសន៍នៅថ្ងៃចន្ទថា ទាហានយោធាចំនួន៥នាក់រងរបួសក្នុងអំឡុងពេលបាតុកម្មប្រឆាំងរដ្ឋាភិបាលដោយមនុស្សចំនួនពីរនាក់ក្នុងចំណោមអ្នកទាំងនោះសម្រាកនៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ។
ការតវ៉ាផ្ទុះឡើងនៅទីក្រុង Caracas និងទីក្រុងជាច្រើនទៀតក្នុងប្រទេសVenezuela ក្រោយពីក្រុមយោធាមួយក្រុមឈរជើងជាមួយមេដឹកនាំប្រឆាំងគឺលោក Juan Guaido ។ យោងតាមរបាយការណ៍មុនៗ ក្នុងអំឡុងបាតុកម្មកើតមកពីការប៉ះទង្គិចគ្នាជាមួយកងកម្លាំងសន្ដិសុខបណ្តាលឱ្យមនុស្សចំនួន ១២ នាក់រងរបួស។ Guaido បង្ហោះវីដេអូនៅលើ Twitter នៅថ្ងៃអង្គារជំរុញឱ្យយោធា Venezuela ធ្វើដំណើរតាមដងផ្លូវដើម្បីបញ្ចប់ការដណ្តើមការដឹកនាំក្នុងប្រទេស។ ក្រុមមន្រ្តីយោធាមួយក្រុម និងប្រធានបក្សប្រជាធិបតេយ្យលោក (Leopoldo Lopez) មានវត្តមានក្នុងវីដេអូរបស់លោក Guaido ។