ប្រភពព័ត៌មានTASS ផ្សាយថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩
ពួកសកម្មប្រយុទ្ធវាយប្រហារលើមូលដ្ឋានទ័ពរុស្ស៊ី Hmeymim នៅខេត្ត Latakia ក្នុងប្រទេសស៊ីរីនៅថ្ងៃព្រហស្បតិ៍។ ការវាយប្រហារនោះមិនបណ្តាលឱ្យមានការរងរបួស ឬខូចខាតទេនេះយោងតាមប្រសាសន៍របស់ប្រមុខដឹកនាំមជ្ឈមណ្ឌលរុស្ស៊ីដើម្បីផ្សះផ្សាភាគីប៉ះទង្គិចនៅប្រទេសស៊ីរី Viktor Kupchishin។
ក្រុមសកម្មប្រយុទ្ធមកពីក្រុមប្រដាប់អាវុធខុសច្បាប់ដែលកាន់កាប់ទីតាំងក្បែរតំបន់ Kalaat al-Mudiq និង Bab-Atika បង្កើតការប៉ុនប៉ងមួយទៀតដើម្បីវាយប្រហារឱ្យចំមូលដ្ឋានអាកាសHmeymim។ទ័ពរុស្ស៊ីបង្ក្រាបគ្រាប់កាំភ្លើងទាំងអស់ ហើយកងទ័ពពុំមានរងរបួស និងពុំមានការខូចខាតណាមួយកើតឡើងនៅទីកន្លែងនោះទេ នេះយោងតាមប្រសាសន៍របស់លោក Kupchishin។
ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយ ក្រុមសកម្មជនវាយប្រហារដោយបាញ់កាំភ្លើងលើតំបន់លំនៅ Handrat ក្នុងខេត្ត Aleppo ព្រមទាំងនៅតំបន់តាំងទីលំនៅ Maharda និង Al-Saklabiya នៅក្នុងខេត្ត Hama ។ នៅថ្ងៃទី១ ខែឧសភា ប្រធានមណ្ឌលសម្របសម្រួលរុស្ស៊ីប្រាប់អ្នកយកព័ត៌មានថា ពួកសកម្មប្រយុទ្ធធ្វើការវាយប្រ ហារចំនួន១២ ដងដើម្បីវាយប្រហារឱ្យចំ និងកំទេចមូលដ្ឋានទ័ពអាកាស Hmeymim និងទីតាំងរបស់កងកម្លាំងស៊ីរីក្នុងខេត្ត Latakia។
ពួកសកម្មប្រយុទ្ធប្រើប្រាស់រថយន្តដែលពុំមានមនុស្សបើក និងប្រព័ន្ធបាញ់រ៉ុក្កែតជាច្រើន។ លោក Kupchishin បញ្ជាក់ថា ការវាយប្រហារទាំងអស់ត្រូវគេបង្ក្រាប ហើយពុំមានការខូចខាតណាមួយត្រូវកើតឡើងលើមូលដ្ឋានអាកាសរបស់រុស្ស៊ីក្នុងប្រទេសស៊ីរ៉ីនោះទេ។
