ជនភៀសខ្លួនមានចំនួនច្រើនជាង១.៣០០នាក់ចាកចេញពីជំរុំ Rukban ក្នុងប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩

មនុស្សចំនួនច្រើនជាង ១.៣០០នាក់ចាកចេញពីជំរំជនភៀសខ្លួន Rukban នៅថ្ងៃពុធ ហើយចូលទៅ​ដែនដីដែលគ្រប់គ្រងដោយកងកម្លាំងរដ្ឋាភិបាលស៊ីរី នេះយោងតាមប្រសាសន៍របស់ប្រធានមជ្ឈ​មណ្ឌល​​រុស្ស៊ីដើម្បីផ្សះផ្សាភាគីប៉ះទង្គិចនៅក្នុងប្រទេសស៊ីរីលោក Viktor Kupchishin លើកឡើងនៅ ថ្ងៃព្រហស្បតិ៍។

នៅថ្ងៃទី១ ខែឧសភាជនភៀសខ្លួនចំនួន១៣៧៩នាក់ផ្សេងទៀតចាកចេញពីជំរំ Ruk​ban តាមច្រកមនុស្សធម៌ដោយឆ្លងកាត់ច្រក Jleb ហើយជនភៀសខ្លួនស៊ីរីទាំងអស់ដែល​ចាក​ចេញ​ពីជំរុំ​ទទួល​បានជំនួយផ្នែកវេជ្ជសាស្ត្រក៏ដូចជាម្ហូបអាហារ និងចំណីអាហារ។ លោក Kupchishin  មាន​ប្រ​សា​សន៍​ថា ចាប់តាំងពីច្រក Jleb បើក​ដំណើរការមានប្រជាជនសរុបចំនួន៩.១៨៥នាក់ ចាកចេញពីជំរុំ Rukban និង​ចូល​ទៅក្នុងទឹកដី​​គ្រប់គ្រងដោយអាជ្ញាធរស៊ីរី។

ជំរុំជនភៀសខ្លួន Rukban បង្កើត​ឡើង​នៅ​តាម​ព្រំដែន​ស៊ីរី និងហ្ស៊ូដាននៅឆ្នាំ២០១៤ ក្រោយពីអាជ្ញាធរហ្ស៊ូដា​នបិទព្រំ​ដែន​ដើម្បី​យក​ចិត្ត​ទុក​ដាក់​លើ​​បញ្ហា​សន្តិ​​សុខ។ តំបន់ក្បែរគ្នាត្រូវក្រុមប្រដាប់អាវុធខុសច្បាប់គ្រប់គ្រង។ ស្ថានភាពមនុស្សធម៌​ក្នុង​ជំរំ​​នោះ​ត្រូវគេពិពណ៌នាថា មានលក្ខណៈធ្ងន់ធ្ងរ។

LEAVE A REPLY

Please enter your comment!
Please enter your name here